ក្មេងស្រីអាយុ 6 ឆ្នាំម្នាក់ផ្សេងទៀតត្រូវបានចាប់រំលោភកាលពីព្រឹកថ្ងៃសៅរ៍នៅក្នុងបង្គន់សាធារណះមួយកន្លែងនៅក្នុងទីក្រុងញូវដេលី។នាងត្រូវបានគេរកឃើញនិងរងរបួសត្រង់កនិងប្រដាប់អាវះយាវះភេទផងដែរ។
ករណីរំលោភនេះគឺស្ថិតនៅក្រោយតែមួយថ្ងៃនៃករណីរំលោភក្មេងស្រីអាយុ 5 ឆ្នាំម្នាក់នៅក្នុងទីក្រុងនេះដែរ។ក្រុមគ្រួសារនៃក្មេងស្រីរងគ្រោះបាននិយាយថានាងបានដើរចេញទៅងូតទឹកដូចសព្វមួយដងបន្ទាប់មកពួកគាត់ក៏ត្រូវបានអ្នកជិតខាងមកប្រាប់ថាកូនរបស់ខ្លួនបានដេកស្តូកស្តឹងនិងមានរបួសផងនៅក្នុងបង្គន់សាធារណះនោះ។ក្មេងស្រីរងគ្រោះត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យនិងបានបញ្ជាក់ថានាងត្រូវបានគេរំលោភពិតប្រាកដមែនហើយគេសង្ស័យថាឧក្រិដ្ឋជនព្យាយាមអារកនាង។ជនសង្ស័យយ៉ាងហោចណាស់ដល់ទៅ 22 នាក់ត្រូវបានចាប់ខ្លួនក្រោយការកើតហេតុនេះដែលទាំងអស់គ្នាសុទ្ធតែមានប្រវត្តិអាក្រក់ពីមុនមក។
https://i1272.photobucket.com/albums/y389/domneng/a-HOSPITAL-STAFF-RAPE-640x468_zps9f61a7be.jpg
អង្គការ UNICEF បានរាយការណ៍ថាវាជារឿងធម្មតាដែលករណីរំលោភកើតឡើងក្នុងប្រទេសឥណ្ឌាហើយក្នុងរយះពេល 18 ម៉ោងម្តងដែលមានមួយករណីកើតឡើងជារៀងរាល់ថ្ងៃ។មួយក្នុងចំណោមបីនាក់នៃជនរងគ្រោះត្រូវបានគេបញ្ជាក់ថាជាក្មេងស្រីតូចៗ៕
មតិយោបល់