ប៉េកាំង: សំរាប់អ្នកដែលមានសុបិន្តចង់ទៅទស្សនានាពិភពខាងក្រៅគីហាក់ដូចជាមានសង្ឃឹមហើយនៅពេលបច្ចុប្បន្នពីព្រោះថានឹងមានកម្មវិធីមួយដែលអាចជួយសម្រេចបំណងប្រាថ្នារបស់ពួកគេបាន។
នាឆ្នាំ 2023 ក្នុងគម្រោងការមួយរបស់លោក Bas Lansdoorp ជាអ្នកជំនួញជនជាតិអាល្លឺម៉ង់ម្នាក់ដែលនឹងជ្រើសរើសនិងបណ្តុះបណ្តាលបុគ្គលិកប្រុសពីរនាក់និងស្ត្រីពីរនាក់ដើម្បីឲ្យធ្វើជាអ្នកស្ម័គ្រចិត្តក្នុងការទៅរស់នៅជាបណ្តោះអាសន្ននៅលើភពព្រះអង្គារហើយត្រូវបានគេជឿជាក់ថាទីក្រុងសៀងហៃនឹងជាគោលដៅទីមួយក្នុងការជ្រើសរើសលើកនេះ។
https://i1272.photobucket.com/albums/y389/domneng/935246_10151606791896509_1479423195_n_zpsf5599221.jpg
អ្នកស្ម័គ្រចិត្តនឹងត្រូវមានឆន្ទះក្នុងការចូលចិត្តធ្វើដំណើរផ្សងព្រេងបែបលក្ខណះប្រថុយប្រថាននិងរស់នៅក្នុងបំពង់អវកាសដែលហើយពួកគេក៏តម្រូវឲ្យធ្វើការដាំដំនាំបន្លែចំការនៅលើភពនោះផងដែរ។
គម្រោងការមួយនេះនឹងផ្តល់អត្ថប្រយោជន៍ជាច្រើនរួមទាំងជំនួយហិរញ្ញវត្ថុផងដល់សមាជិកគ្រួសាររបស់អ្នកស្ម័គ្រចិត្តទាំងនោះផងដែលទឹកប្រាក់ដែលត្រូវចំណាយទាំងអស់គឺប្រហែលប្រមាណជា 6 កោដដុល្លារហើយទឹកប្រាក់ដែលបានចំនេញគឺនឹងបានមកពីការផ្សាយផ្តាច់មុខនូវការរស់នៅរបស់អ្នកស្ម័គ្រចិត្តទាំងបួននាក់នោះនៅលើភពព្រះអង្គារ៕
មតិយោបល់