ព័ត៌មានជាតិ

កីឡាករ Mario Gotze ត្រូវបាន​ហ្វេ​ន​ដាក់​ងារ​ជា​ជន​ក្បត់​នៃ​ក្លិប Dortmund

​តារា​បាល់ទាត់ Mario Gotze និង​តារា​ម៉ូ​ដែល និង​ចម្រៀង មាន​ទំនាក់ទំនង​ជាមួយ​នឹង​គ្នា​ជិត​រយៈពេល ៣ ឆ្នាំ គឺ​នាង Ann Kathrin Vida​។​
​ខ្សែបម្រើ​របស់​ក្លិប Dortmund បាន​ជួប​ជាមួយនឹង ស្រី​ស្រស់ Ann Kathrin Vida ជា​លើកដំបូង នៅក្នុង​ក្លិប​រាត្រី​កាលពី​ឆ្នាំ កន្លងទៅ ។​បន្ទាប់មក​ក៏​បាន​រៀបចំ​គម្រោង​កម្សាន្ត​នាង ថ្ងៃ​ឈប់សម្រាក ដើម្បី​សាង​ភាព​ផ្អែមល្អែម​ជាមួយនឹង​គ្នា​នៅ Ibiza ។ Mario Gotze និង​មិត្តស្រី​របស់ខ្លួន​នឹង​វេច​បង្វេច​ដើរចេញ​ពី Dortmund នៅក្នុង​ឆ្នាំ​នេះ​ហើយ​។​

​នៅ​ពេល​ថ្មីៗ​នេះដែរ តារាបាល់ទាត់​របស់​ក្លិប Dortmund បាន​ធ្វើ​ឲ្យ​អ្នកគាំទ្រ​ខ្លួន​មានការ​អស់​សង្ឈឹម ដោយ​សម្រេច​ចិត្ត​ផ្លាស់​ទៅកាន់​ក្លិប Bayern Munich នា​រដូវ​កាល​បន្ទាប់​នេះ​។​តារា​វ័យក្មេង​លើ​ទីលាន​បាល់ទាត់​ដ៏​ឆ្លាត​វៃ បាន​លេចមុខ​នៅលើ​ទីលាន​អាល្លឺម៉ង់ ក្នុង​ព្រឹត្តិការណ៍ Euro 2012 ដោយ​ធ្វើឲ្យ អ្នកគាំទ្រ​គិត​ទៅលើ​កីឡាករ​រូបនេះ​ថា ជា​កីឡាករ​ដែល​ក្បត់​នឹង​ក្លិប Dormund ក្រោយ​ពី​គេ​បាន​សម្រេចចិត្ត​ចាកចេញ​នោះ ។​

​ទោះបីជា​យ៉ាងណា​ក៏ដោយ រយៈពេល ជាង ៣ ឆ្នាំ មកនេះ គូស្នេហ៍​របស់​កីឡាករ​រូបនេះ ត្រូវបាន​គេ​ដឹងថា ជា​ស្រី​ស្រស់ និង​មាន​ភាព​ស្ទាត់​ជំនាញ ហើយ​ឆ្លាត​វៃ ។​មិន​ត្រឹមតែ​ជា​តារា​ម៉ូ​ដែល តែប៉ុណ្ណោះ ទេ នាង​ជា​តារាចម្រៀង និង​អ្នកនិពន្ធ ចម្រៀង​ផងដែរ ។​ស្រី​ស្រស់​ដែល​មាន​សក់​ដាំដែង ក៏​ជា​មនុស្ស​ម្នាក់​ដែល​មាន​ភាពល្បីល្បាញ​នៅលើ Blogger​ក្នុង​ប្រទេស​អាល្លឺម៉ង់​ផង​ដែរ​៕
https://i1272.photobucket.com/albums/y389/domneng/Mario%20Gotze/gotze1_zps52331437.jpg
https://i1272.photobucket.com/albums/y389/domneng/Mario%20Gotze/gotze2_zpsc42b9a08.jpg
https://i1272.photobucket.com/albums/y389/domneng/Mario%20Gotze/gotze5_zps2149e989.jpg
https://i1272.photobucket.com/albums/y389/domneng/Mario%20Gotze/gotze6_zps18e0d06f.jpg
https://i1272.photobucket.com/albums/y389/domneng/Mario%20Gotze/gotze10_zps865b34e7.jpg
https://i1272.photobucket.com/albums/y389/domneng/Mario%20Gotze/gotze11_zps9ae6a0b6.jpg
https://i1272.photobucket.com/albums/y389/domneng/Mario%20Gotze/gotze15_zps4f7d3044.jpg
https://i1272.photobucket.com/albums/y389/domneng/Mario%20Gotze/gotze16_zpsefd0fb51.jpg

មតិយោបល់