ព័ត៌មានជាតិ

ជនជាតិ​ចិន​ ១០​នាក់​​ជាប់​គុក​ ២​ឆ្នាំ​ ព្រោះ ​Hack​ គណនី​ហ្គេម ​WoW​

ចិន៖ កាលពីសប្តាហ៍មុនបុរស ១០នាក់ ជនជាតិ​ចិន​​ត្រូវ​​បាន​​កាត់​​ទោស​​ឲ្យ​​ជាប់​ពន្ធនា​គារ​រយៈ​ពេល ​២ឆ្នាំ ​សម្រាប់​ការ​លួច ​Hack​ គណនី​ហ្គេម​​​ដ៏​ល្បី ​World ​of​ Warcraft​ (WoW)​ ប្រមាណ​ជាង​ ១១.៥០០​ គណនី ​និង​លួច​បន្លំ​ធ្វើ​ជា​ម្ចាស់​គណនី​ទាំង​នោះ​ថែម​ទៀត​ផង​។

world-of-warcraft

បើ​យោងតាម​​សារ​ព័​ត៌​មាន ​Soft Pedia​ បាន​ឲ្យដឹ​ង​ថា ​មនុស្ស​ម្នាក់​ក្នុង​ចំណោម​ពួក​គេ​មាន​ឈ្មោះ​ថា ​ឈិន បាន​ចាប់​ផ្តើម​ធ្វើ​ការ​ទិញ​​ហើយ​​ដំណើរ​​ការ​​គណនី​ WoW​ ជា​ធម្មតា។​ បុរស​ម្នាក់​នោះ ​ជា​មួយ​នឹង​អ្នក​ផ្សំ​គំនិត​បាន​ចាប់​ផ្តើម​ចំណាយ​ប្រាក់​ ១​ដុល្លារ​អាមេរិក​ សម្រាប់​គណនី​មួយ ហើយ​ពួក​គេ​បាន​លក់​ Gold​ និង​ឧបករណ៍​ប្រើ​ប្រាស់​ដែល​ពួក​គេ​រក​បាន​ប្រហែល​ជា ​៣​ដុល្លារ​អាមេរិក​ក្នុង​មួយ​គណនី​។​ មិន​យូរ​លោក​ ឈិន​ ក៏​​ចាប់​​ផ្តើម ​Hack​ គណនី ​WoW​ របស់​បុរស​ម្នាក់​ដែល​ធ្វើ​អាជីវកម្ម​ខាង​នេះ​ផ្ទាល់​ យ៉ាង​ហោច​ណាស់​ក៏​អស់​ទឹក​ប្រាក់​ចំនួន ​១០.៨០០​ដុល្លារ​​អាមេរិក​ដែរ។​

លោក ឈិន ត្រូវបានផ្តន្ទាទោសឲ្យជាប់ពន្ធនាគារចំនួន ២ឆ្នាំ និងបង្គាប់​ឲ្យ​បង់​ប្រាក់​ពិន័យ​ ៨.០០០​ដុល្លារ​អាមេរិក​ ក្រៅ​​ពី​​នេះ​​អ្នក​​ផ្សំ​​គំនិត​​ត្រូវ​បាន​ជាប់​ពន្ធធា​គារ​ក្រោម​ ២​ឆ្នាំ​ និង​ពិន័យ​ជា​ប្រាក់ ​១.០០០​ ដុល្លារ​អាមេរិក​។​ រី​ឯ​ការ​ទទួល​បាន​ទំនិញ​ខុស​ច្បាប់​ និង​​កុំព្យូទ័រ​ដែល​ត្រូវ​បាន​ប្រើ​ដើម្បី​ប្រព្រឹត្ត​បទ​ល្មើស​ត្រូវ​បាន​រឹប​អូស​ដោយ​អាជ្ញា​ធរ​ទាំង​អស់៕​

មតិយោបល់