នៅពេលថ្មីៗនេះដែរ នៅលើគេហំព័រ Youtube ដែលចុះបង្ហាញកាលពីថ្ងៃទី ២៨ ខែ មេសា ឆ្នាំ ២០១៣ បានបង្ហាញវីដេអូមួយ និយាយពី ជនល្មើសជាគូស្នេហ៍ លួចប្រេងសាំងនៅស្ថានីយ៍ចាក់ប្រេង Mt Warren Park ក្នុងសហរដ្ឋអាមេរិក ។
https://i1272.photobucket.com/albums/y389/domneng/2013-04-29_202546_zps49365d5b.jpg
វីដេអូដែលមានរយៈពេល ៣៥ វិនាទីនេះ គេឃើញ នារីម្នាក់បានចុះមកចាក់សាំង ពោលគឺលួចតែម្តង តែនារីបុគ្គលិករបស់ស្ថានីយ៍ចាក់ប្រេងខាងលើ ឃើញដូចនោះ ក៏ដើររេរ៉រ និងយកបំពង់ពន្លត់អគ្គីភ័យ ដើម្បីគម្រាមដល់ពួកគេ ដែលធ្វើឲ្យ អ្នកបើកបរជាមិត្តប្រុសស្រីស្នេហ៍នោះ បើកទៅមុខយ៉ាងលឿន ដែលធ្វើឲ្យក្បាលចាក់សាំងដែលជាប់នៅនឹងបំពង់ប្រេងឡាន ខ្លួន ទាញ់បោកមិត្តស្រីរបស់ខ្លួនផ្តាប់មុខ ទៅនឹងថ្ម។រូបភាពនេះដូចនឹងសុភាសិតខ្មែរពោលថា លួចគេគ្រាន់ បើគេទាន់ក្រែល។
ហេតុការណ៍ខាងលើនេះបានធ្វើឲ្យ ស្ថានីយ៍ចាក់សាំងនេះ បានទទួលរងការខូចខាត ដោយធ្លាយចេញប្រេងមកក្រៅ ខណៈដែលទុយោចាក់សាំងត្រូវបានទាញ់ផ្តាច់ដោយឡាន និងសាំងមួយចំនួនដែលជនល្មើសទាំងពីរបានលួច។
សម្រាប់ជនល្មើសដែលជាអ្នកធ្វើដំណើរគូស្នេហ៍នេះ ប៉ូលិសកំពុងដុតដៃដុតជើងស្វែងរកចាប់ខ្លួននៅឡើយ៕
ទស្សនាវីដេអូដូចខាងក្រោមនេះ៖
មតិយោបល់