ព័ត៌មានជាតិ

Update៖ HYUNDAI ផ្លាកលេខភ្នំពេញ 3D 1273 ជាន់ហ្វ្រាំងមិនស៊ី បណ្តាលឲ្យក្រឡាប់ផ្ងារជើង

ភ្នំពេញ: រថយន្តដឹកដី១គ្រឿង ជាន់ហ្វ្រាំងមិនស៊ី បណ្តាលឲ្យក្រឡាប់ផ្ងារជើង បង្កឲ្យមានការភ្ញាក់ផ្អើលកើតឡើង កាលពីវេលាម៉ោង១០និង៤០នាទីព្រឹកថ្ងៃទី០២ ខែកុម្ភ: ឆ្នាំ២០២១ នៅត្រង់ចំណុចក្បែរស្តុប មហាវិថី ឈ្នះ ឈ្នះ កែងមហាវិថីភ្នំពេញ ហាណូយ ក្នុងភូមិផ្សារលិច សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ។

ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ មានរថយន្ត១គ្រឿងម៉ាក HYUNDAI ពណ៌ស ពាក់ផ្លាកលេខភ្នំពេញ 3D 1273 បើកបរដោយបុរសម្នាក់ ។

តាមប្រភពព័ត៌មាន ពីកន្លែងកើតហេតុ បានឱ្យដឹងថា នៅមុនពេលកើតហេតុ រថយន្តបានបើកតាមបណ្តោយមហាវិថី ឈ្នះ ឈ្នះ ក្នុងទិសដៅពីលិចទៅកើត លុះមកដល់ចំណុចកើតហេតុ ជាន់ហ្វ្រាំងមិនស៊ីក៏ជ្រុលហួសស្តុប ហើយគេចរថយន្ត១គ្រឿងទៀត មកប៉ះនឹងខឿនទ្រូងផ្លូវក្រឡាប់ធ្លាក់ដីលើផ្លូវ បណ្តាលឲ្យរងការខូចខាតរថយន្ត ។ ក្នុងហេតុការណ៍នេះ មិនមានមនុស្សរងរបួសនោះទេ ។ ក្រោយពេលកើតហេតុ ម្ចាស់បានហៅរថយន្តមកស្ទូច ដើម្បីយកទៅឱ្យជាងធ្វើការជួសជុល ៕

មតិយោបល់