ព័ត៌មានជាតិ

ទីក្រុង ដ៏​​ស្រស់​​ស្អាត​​នៅ ប្រទេស​​អូស្ត្រាលី

Mackay គឺ ជា​ទីក្រុង​មួយ​ដែល​កសាង​ឡើង មាន​ចម្ងាយ​៩៧០​គីឡូម៉ែត្រ ឆ្ងាយ​ពី Brisbane និង​ស្ថិតនៅ​ភាគ​ខាងកើត តាម​បណ្តោយ​ឆ្នេរសមុទ្រ​អូស្ត្រាលី​។ ម្យ៉ាងវិញទៀត​ទីក្រុង Mackay​គឺ​ជា​ទីក្រុង​មួយ ដែល​មិនសូវ​មាន​ការពេញនិយម និង​ទាក់ទាញ​អារម្មណ៍ ចំពោះ​ភ្ញៀវ​ទេសចរ ប៉ុន្មាន​នោះ​ទេ ដោយហេតុ​ថា ពួកគេ បាន​មើលរំលង​នូវ​សក្តានុពល​សម្រស់​របស់​តំបន់​នេះ​។​

​ទីក្រុង Mackay មាន​ចំនួន​នៃ​ភ្ញៀវ​ទេសចរ មក​កម្សាន្ត​នៅ​ក្នុង​ទីក្រុង​នេះ បានត្រឹមតែ​៥,៣​ភាគរយ តែប៉ុណ្ណោះ​។ លើសពីនេះទៅទៀត ទីក្រុង Mackay គឺ​ជា​ទីក្រុង​មួយ​ដែល​ស្ថិត​នៅក្នុង​គម្រោង​ក្នុងការ​ធ្វើ​កសិកម្ម​ផងដែរ​។ អ្វី​ដែល​សំខាន់​ជាង​នេះ​ទៅទៀត​នោះ គឺ​ទីក្រុង Mackay ជា​តំបន់​ផលិត​នូវ​ផលិតផល​ស្ករ​ធម្មជាតិ ដ៏​មានឱជារស​ផ្អែម​ឈ្ងុយឆ្ងាញ់ ផងដែរ ដែល​ស្ករ​នោះ ត្រូវបាន​ចម្រាញ់​យក​មក​ពី​សារជាតិ​អំពៅ និង​ដំណាំ​ហូប​ផ្លែ​ផ្សេងៗ​ទៀត ព្រមទាំង​ចម្រាញ់​ចេញ​ពី​ដើម​រុក្ខជាតិ ជាច្រើន​ប្រភេទ ទៀតផង​។​

​គួរបញ្ជាក់​ថា ដោយសារ​តែ​ទីក្រុង Mackay ជា​កន្លែង​ផលិត​នូវ​ផលិតផល​ស្ករ យ៉ាងច្រើន​សន្ធឹកសន្ធាប់​បែបនេះ ទើប​ទីក្រុង Mackay មានឈ្មោះ​ហៅ​ក្រៅ​ថា ទីក្រុង Sugar គួរ​ឱ្យ​បង្អែរ​ចំណាប់អារម្មណ៍ បន្ថែម​បន្តិចទៀត​៕​
https://i1272.photobucket.com/albums/y389/domneng/TourMay/Eungella-Buggy-Bend2a2_zps15a36d43.jpg
https://i1272.photobucket.com/albums/y389/domneng/TourMay/img-06_zps776eb862.jpg
https://i1272.photobucket.com/albums/y389/domneng/TourMay/Lindeman-Islands-National-Park_zps903e6b0f.jpg
https://i1272.photobucket.com/albums/y389/domneng/TourMay/mackay_australia_zpsf3c215e3.jpg
https://i1272.photobucket.com/albums/y389/domneng/TourMay/p1010698_zps2af3b831.jpg
https://i1272.photobucket.com/albums/y389/domneng/TourMay/mackay_australia_beach_zps56d4be4d.jpg

មតិយោបល់