ភ្នំពេញៈ កម្លាំងនគរបាលមន្ទីរប្រយុទ្ធប្រឆាំងការជួញដូរមនុស្ស និងអនិតិជនបានធ្វើការចុះបង្ក្រាបទីតាំងក្លឹបម៉ាស្សាមួយកន្លែងបង្កប់សេវ៉ាកម្មបម្រើផ្លូវភេទខុសច្បាប់។
ការបង្ក្រាបនេះបានធ្វើឡើងកាលពីវេលាម៉ោង៨និង៣០នាទីយប់ ថ្ងៃទី១ ខែកក្កដា ឆ្នាំ២០១៧ ស្ថិតនៅចំណុចហាងយីហោ ឡុងឈានគី ក្លឹបម៉ាស្សា តាមបណ្តោយផ្លូវលេខ៣១៥ ស្ថិតក្នុងសង្កាត់បឹកកក់ទី១ ខណ្ឌទួលគោក និងធ្វើការឃាត់ខ្លួននារីចំនួន១២នាក់ក្នុងនោះមានប្រុសជាថៅកែម្នាក់។
សមត្ថកិច្ចបានឲ្យដឹងថា មុននឹងឈានដល់ការចុះបង្ក្រាបទីតាំងខាងលើ សមត្ថកិច្ចបានធ្វើការស្រាវជ្រាវ និងស៊ើបអង្កេតអស់រយៈពេលជាយូរទើបឈានដល់ការចុះបង្ក្រាបទីតាំងខាងលើតែម្តង។ ជាលទ្ធផលកម្លាំងនគរបាលបានធ្វើការឃាត់ខ្លួនជនសង្ស័យជាថៅកែ ភេទប្រុស ជាជនជាតិចិនម្នាក់ និងមេការជាជនជាតិវៀនណាមម្នាក់ រួមទាំងនារីជាបុគ្គលិកចំនួន១០នាក់ ក្នុងនោះមានជនជាតិខ្មែរ៦នាក់ ជនជាតិចិន២នាក់ ជនជាតិវៀតណាម២នាក់ ផងដែរ។
ក្រោយពីធ្វើការឃាត់ខ្លួននារីទាំងនោះ ត្រូវបានសមត្ថកិច្ចបញ្ជូនទៅមន្ទីរប្រឆាំងការជូញដូមនុស្សនិងការពារអនិតិជនដើម្បីធ្វើការសាកសួ។ ដោយឡែកទីតាំងខាងលើត្រូវបានសមត្ថកិច្ចធ្វើការបិទជាបណ្ណោះអាសន្ន។
សមត្ថកិច្ចបានបញ្ជាក់ថា ជនសង្ស័យដែលពាក់ព័ន្ធនិងកសាងសំណុំរឿងបញ្ជូនទៅតុលាការដើម្បីចាត់ការតាមនិតិវិធីច្បាប់ផងដែរ៕
មតិយោបល់