កាលពីប៉ុន្មានថ្ងៃមុននេះ គណនី Twitter របស់សារព័ត៌មាន AP និង Guardian ត្រូវបានរងការវាយប្រហារពីសំណាក់ Hacker របស់ប្រទេសស៊ីរី ដោយបានអះអាងថា ខ្លួនជាអ្នកធ្វើ ព្រមទាំងបានហៅខ្លួនឯងថា ជាកងទ័ពអេឡិចត្រូនិចស៊ីរីថែមទៀតផង។
នៅថ្ងៃអាទិត្យ ទី០៥ខែឧសភា ឆ្នាំ ២០១៣ ម្សិលមិញនេះ សារព័ត៌មាន The Verge បានចុះផ្សាយថា គណនី Twitter របស់ទស្សនាវដ្ដី E! Online ក៏ត្រូវបានរងការវាយប្រហារដែរ ដោយទម្រង់នៃការវាយប្រកាសគឺដូចគ្នាទៅនឹង AP និង Guardian។
នៅលើគណនី Twitter របស់ E! Online បានបង្ហោះថា តារាចម្រៀងសញ្ជាតិកាណដា វ័យ ១៩ឆ្នាំ លោក Justin Bieber ជាមនុស្សខ្ទើយ ពោលគឺស្រឡាញ់ភេទដូចគ្នា។
កាលពីគណនី AP និង Guardian ត្រូវបានរងការវាយប្រហារ មាន Hacker មួយរូបឈ្មោះ Th3 Pr0 ដែលជាប្រធានក្រុមមួយនៅក្នុង កងទ័ពអេឡិចត្រូនិចស៊ីរី វ័យ ១៩ឆ្នាំ បានចេញមុខមកទទួលខុសត្រូវថា គណនី AP និង Guardian ខ្លួនជាអ្នក Hacke ហើយនៅពេលនេះ Th3 Pr0 ក៏បានទទួលខុសត្រូវថា គណនី E! Online ក៏ខ្លួនជាអ្នក Hack ដែរ។
មួយរយៈនេះ Hacker ដែលមកពីប្រទេសស៊ីរី បានធ្វើការវាយប្រហារមកលើស្ថាប័នសារព័ត៌មាន និងកម្សាន្ត ប៉ុន្តែមិនដឹងបំណងពិតប្រាកដនៃក្រុមនេះចង់បានអ្វីនោះទេ៕
ព័ត៌មានជាតិ
មតិយោបល់