កំពង់ស្ពឺ : សាកសពយុវជនម្នាក់ ត្រូវបានអ្នកដំណើរប្រទះឃើញមានស្នាមរបួស នៅលើដងខ្លួននិងក សង្ស័យជាករណីឃាត.កម្ម កាលពីព្រឹកថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២២ស្ថិតនៅតាមបណ្តោយផ្លូវ៥១ ភូមិអង្គតាឡឹក ឃុំសំបូរ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។
សាកសពយុវជនខាងលើ មិនទាន់ស្គាល់អត្តសញ្ញាណនោះទេ។ ដោយនៅក្បែរសព មានម៉ូតូមួយគ្រឿង ម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅពាក់ផ្លាកលេខ 1CF-6525 ខណ:ពេលនេះកម្លាំងនគរបាលប៉ុស្តិ៍សំបូរ សហការជាមួយកម្លាំងជំនាញព្រហ្មទណ្ឌ អធិការដ្ឋាននគរបាលស្រុកសំរោងទង និងកម្លាំងជំនាញស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ បានចុះទៅធ្វើការហ៊ុំព័ទ្ធ នៅជុំវិញបរិវេណទីតាំងកើតហេតុខាងលើ ដើម្បីពិនិត្យសាកសពយុវជនខាងលើ និងបានបើកការស្រាវជ្រាវ ករណីឃាត.កម្មដ៏ព្រៃ.ផ្សៃខាងលើនេះ ដើម្បីស្វែងរកជនដៃដល់ ដែលជាឃាត.ករ យកមកផ្តន្ទាទោស តាមផ្លូវច្បាប់ឲ្យខានតែបាន៕
មតិយោបល់