អាមេរិក៖ ក្រោយពីបណ្ដាញសង្គម Twitter ធ្វើការរឹតបន្តឹង និងបិទចោលគណនីរបស់ក្រុមឧទ្ទាម ISIS ជាច្រើនមក នៅពេលនេះ ក្រុម ISIS បានចាប់ផ្ដើមងាកទៅចាប់យក Telegram សម្រាប់ធ្វើជាបណ្ដាញទំនាក់ទំនងរបស់ខ្លួនវិញម្ដង។
យោងតាមរបាយការណ៍ស្រាវជ្រាវថ្មី បានបង្ហាញថា ក្រុម ISIS បានចាប់ផ្ដើមប្រើ Telegram ដែលជាកម្មវិធីមួយបង្កើតឡើងក្រុម Developer ជនជាតិរុស្ស៊ី តាំងពីឆ្នាំ ២០១៥ ខណៈដែលក្រុមនេះយល់ឃើញថា Twitter នឹងបិទគណនីខ្លួនចោលនៅពេលណាមួយ។
ក្រុម ISIS បានបង្កើត Channels អនាមិកជាច្រើននៅលើ Telegram ដើម្បីកៀរគរសមាជិកនៅលើពិភពលោកឲ្យចូលរួមនៅក្នុងយុទ្ធនាការរបស់ខ្លួន ព្រមទាំងប្រើដើម្បីទំនាក់ទំនងក្នុងការធ្វើភេរវកម្ម ព្រោះ Telegram បានធ្វើការ Encrypt ទៅលើសារ។
គិតមកដល់ពេលនេះ Twitter បានបិទគណនីជាង ២៣៥,០០០ ដែលសុទ្ធសឹងតែពាក់ព័ន្ធនឹងក្រុម ISIS ហើយនៅពេលនេះ ក៏កំពុងតែបន្តធ្វើការស៊ើបអង្កេតបិទគណនីផ្សេងៗបន្តទៀត៕

មតិយោបល់