ព័ត៌មានជាតិ

ក្លិប Bayer Leverkusen សង្ស័យ​ថា​កីឡាករ​ខ្លួន​បាន​យល់ព្រម​ចុះហត្ថលេខា​ជាមួយនឹង​តោ​ខៀវ​

​អ្នកគ្រប់គ្រង​ទូទៅ​របស់​ក្លិប Bayer Leverkusen លោក Wolfgang Holzhauser បាន​បង្ហើប​ឲ្យដឹងថា គាត់​សង្ស័យ​ថា កីឡាករ Andre Schurrle បាន​ចុះហត្ថលេខា ទិញដូរ​ជាមួយនឹង​ក្លប​តោ​ខៀវ​រួចរាល់​។​

​ក្លិប Bayer Leverkusen ធ្លាប់បាន​ទទួល​សំណើរ​ពី​កីឡា​ករស​ញ្ជតិ​អាល្លឺម៉ង់ ប៉ុន្តែ​ពេល​នេះ​ពួកគេ​នៅ​រវល់​រឿង​ការចរចារ​ថ្លៃ​។​
​ខែ​ប្រយុទ្ធ​វ័យ ២២ ឆ្នាំ Andre Schurrle ក៏​បាន​ឋិត​នៅ​ឆ្ងាយ​ពី​ការទិញ​ដូរ​ដែល​ធ្វើឲ្យ​ខ្លួន​អស់សង្ឈឹម​ក្នុង​ការផ្លាស់​ទី​ទៅកាន់ តោ​ខៀវ កាល​ពី​រដូវ​កាល​មុន​។​

​លោក Holzhauser បាន​ប្រាប់​ដល់ Kicker magazine ថា កីឡាករ Andre Schurrle មុខ​ជា​ចុះ​កុងត្រា​មុន​ជាមួយនឹង​តោ​ខៀវ​ជាក់​ជាមិនខាន់​។​
​ទន្ទឹម​ជាមួយនឹង​ភាព​ផ្សេង​គ្នា​នេះ ក្លិប Bayer ក៏​បាន​សម្លឹង​ឃើញ​ខ្សែការពារ​របស់​ក្លិប តោ​ខៀវ Kevin de Bruyne ដែល​បាន​កម្ចី​ជើង​ទៅ​កាន់​ក្លិប Werder Bremen នា​រដូវ​កាល​នេះ​។​

​តែ​ទោះជា​យ៉ាងណា Bundesliga champions យល់ឃើញថា កីឡាករ Schurrle នឹង​ធ្វើ​ការផ្លាស​ទី​ទៅកាន់​ក្របខណ្ឌ Premier League ។​
​លោក Holzhauser បាន​បន្តទៀតថា​លោក​ក៏​ធ្លាប់​និយាយ​ជាមួយនឹង តោ​ខៀវ ២ ទៅ ៣ ដង​រួម​មក​ហើយ​សម្រាប់​កីឡាករ Kevin de Bruyne ប៉ុន្តែ​ខាង​តោ​ខៀវ​បាន​និយាយថា គេ​មិន​ចង់​លក់​កីឡាករ​រូប​នេះ​ទេ តែ​បើ​សិន​ជា​ខ្ចី​ឲ្យ​ខ្ចី​បាន​៕
https://i1272.photobucket.com/albums/y389/domneng/Schurrle_2940388_zps24b6546d.jpg

មតិយោបល់