ព័ត៌មានជាតិ

ប្រេស៊ីល​បញ្ជាក់ពី​ប្រធាន​ WTO ថ្មី​ ​របស់ខ្លួន​

ទីក្រុង Rio De Janeiro: លោក Roberto Carvalho de Azevedo ត្រូវបាន​គេ​បោះឆ្នោត​ជ្រើសតាំង​ជា​ប្រធាន​ចាត់ការ​ទួទៅ​នៃ​អង្គការ​ពិភពលោក World Trade Orgarnization (WTO) បើទោះជា​សេចក្តីប្រកាស​នឹង​ត្រូវ​ធ្វើ​ឡើង​នៅ​ថ្ងៃ​ពុធ​នេះ​ក៏​ដោយ​។​

Azevedo មាន​អាយុ 55 ឆ្នាំ​កើត​នៅក្នុង​ទីក្រុង Salvador រដ្ឋ Bahia បានបញ្ចប់​សញ្ញប័​ត្រ​មុខវិជ្ជា​វិស្វករ​អគ្គស​នី​នៅ​សាកលវិទ្យាល័យ​Brasilia University ហើយ​គាត់​ចាប់ផ្តើម​ធ្វើការ​ជាមួយនឹង​ក្រសួងការបរទេស​របស់​ប្រេ​ស៊ីស​តាំងតែ​ពី​ឆ្នាំ 1983 ។​គាត់​ធ្លាប់​បាន​ធ្វើ​ជា​អ្នក​តំណាង​នៅ​ឲ្យ​អង្គការ WTO ប្រចាំ​ប្រទេសប្រេ​ស៊ី​លពី​ឆ្នាំ 2008 ហើយ​គាត់​ធ្លាប់​នាំឲ្យ​មាន​ការ​ក្នុង​ជម្លោះ​ធំៗ​មួយចំនួន​ត្រូវបាន​ដោះស្រាយ​ឡើងវិញ​។​លោក​ក៏​ធ្លាប់​បាន​ដឹកនាំ​រឿងក្តី​ប្រឆាំងនឹង​អាមេរិក​និង​សហគមន៍​អ៊ឺរ៉ុប​ទាក់ទង​នឹង​ប្រាក់​ទំនុកបម្រុង​លើ​ដំណាំ​កប្បាស​។​

​សម្លេង​យ៉ាងហោច​ណាស់​ក៍​ត្រូវ​មាន​ចាប់ពី 93 សន្លឹកឆ្នោត​ឡើងទៅ​ក្នុង​ចំណោម​155​សម្លេង​ដែល​មាន​សិទ្ធ​បោះឆ្នោត​ដើម្បី​ជាប់​ឈ្មោះ​ជា​ប្រធាន​អង្គការ​នេះ​ហើយ​លោក​នឹង​ត្រូវ​បំពេញ​ភារកិច្ច​ក្នុង​អាណត្តិ​4​ឆ្នាំ​មុន​ពេល​ការបោះឆ្នោត​សា​ជា​ថ្មី​ម្តងទៀត​៕​
https://i1272.photobucket.com/albums/y389/domneng/cD1hMWQzNjMzZjJkNWM5Y2U3ZWZiOGQ2OWU5NTQ4YTVjZiZnPTU0MzBlYWZkM2QxMWFkMGFhYmE2ODcxNGIzOTMwMWE1_zps0e869cfe.jpg

មតិយោបល់