យោងតាមការស្រាវជ្រាវចុងក្រោយបំផុត កាលពីពេលថ្មីៗនេះ គេបានរកឃើញប្រភេទសាច់ត្រីពិសេសៗ ដូចជា ត្រីសូម៉ុង និងត្រីធូណា មានអាស៊ីដអូមេហ្គា តែងតែផ្តល់ផលយ៉ាងល្អចំពោះទឹកស្ពែមរបស់បុរស។ អាហារ និងផ្លែឈើ ដែលផ្តល់ភាពរឹងមាំ ដល់ថាមពលផ្លូវភេទក្នុងនោះរួមមាន ស៊ុត ទឹកដោះគោជូរ គ្រាប់សណ្តែក ផ្លែឈើប្រភេទប៊ឺរី ផ្លែទំពាំងបាយជូ ជាដើម។
ក្រុមអ្នកស្រាវជ្រាវ បានធ្វើការពិសោធន៍ឃើញថា ភាពពាក់ព័ន្ធរវាង DHA ជាមួយសមត្ថភាពក្នុងការតំណពូជរបស់ភេទបុរសនេះ ដោយធ្វើការសាកល្បងជាមួយ សត្វកណ្តុរស បង្ហាញឱ្យឃើញថា សត្វកណ្តុរស ដែលមិនមានអាស៊ីតខ្លាញ់ និងកណ្តុរស ដែលមិនអាចមានកូននៅពេលវាស៊ី DHA បានបង្ហាញថា ការបន្តពូជរបស់កណ្តុរស មានសភាពប្រក្រតីឡើងវិញ ពោល គឺវាអាចបង្កើតកូនបានតាមធម្មតា។ ប៉ុន្តែទោះបីជាយ៉ាងណា ក្រុមអ្នកស្រាវជ្រាវប្រចាំនៅសកលវិទ្យាល័យ អ៊ីលីណយ សហរដ្ឋអាមេរិក បានធ្វើការពន្យល់លក្ខខណ្ឌនៃទឹកស្ពែមរបស់បុរសថា អាចដំណើរការបង្កកំណើតទៅបាន ត្រូវតែមាន ក្រូម៉ូហ្សូម ដែលជាផ្នែកត្រូវប្រើប្រាស់ជាមួយ អង់ហ្ស៊ីម ក្នុងការសម្រុកចូលទៅកាន់ស៊ុតរបស់ស្ត្រី ដើម្បីបង្កកំណើត។
ដោយឡែក ការដែលទឹកស្ពែមអាចវិវត្តទៅរកបែបនេះបាន ចាំបាច់ត្រូវអាស្រ័យលើអាស៊ីត អូមេហ្គា បើខ្វះសារជាតិនេះ គឺទឹកស្ពែមមិនអាចបង្កើតជារូបរាងបានឡើយ។ គេតែងតែជួបអាស៊ីតខ្លាញ់ DHA ច្រើននៅក្នុងត្រីសមុទ្រ ពិសេស ត្រីសូម៉ុង និងត្រីធូណា ផងដែរ។ ដូច្នេះ ឃើញថា ការបរិភោគត្រីប្រភេទនេះ ទើបអាចជួយឱ្យទឹកស្ពែមរបស់បុរស មានភាពរឹងមាំខ្លាំងឡើង។
ក្រៅពីនេះ គេតែងជួបនៅជាលិកាផ្សេងៗ ដូចជា ខួរក្បាល កញ្ចក់ប្រសាទ ភ្នែក និងពងស្វាស ទើបធ្វើឱ្យការសាកល្បងលើកនេះ នាំមកនូវប្រយោជន៍យ៉ាងច្រើន ដល់ការសិក្សា ការធ្វើការងាររបស់ខួរក្បាល និងការព្យាបាលរោគខួរក្បាលចុះខ្សោយ និងការសម្លឹងមើលឃើញរបស់គ្រាប់ភ្នែក នៅថ្ងៃអនាគត៕
https://i1272.photobucket.com/albums/y389/domneng/Fish_zps73e164e5.jpg
មតិយោបល់