ព័ត៌មានសិល្បៈ និងកម្សាន្ត

វៀតណាម​ថា​ឆន សុវណ្ណ​រាជ​យក​បទ Get on The Floor របស់​គេ​មក​ច្រៀង​

​យោងតាម​ប្រភព​ព័ត៌មាន​របស់ YouTube ថ្មីៗ​នេះ​បង្ហោះ​វីដេអូ​ចម្រៀង​របស់​របស់​តារាចម្រៀង ឆន សុវណ្ណ​រាជ ដែល​ច្រៀង​ក្នុង​ការប្រគុំ​តន្ត្រី​របស់​ស្រា​បៀរ​កម្ពុជា នៅក្នុ​ខេត្ត​ក្រចេះ​កន្លងមក ដែល​ផ្សាយ​បន្ត​ផ្ទាល់​ដោយ​ស្ថានីយ៍ទូរទស្សន៍ អាស៊ីអាគ្នេយ៍ថា​សុវណ្ណរាជ លួ​ច​បទគេមក​ច្រៀង​។​ម្ចាស់​គណនី Bnokvn Bnokvn បាន​បង្ហោះ​វីដេអូ​ចម្រៀង Get On The Floor របស់​ឆន សុវណ្ណ​រាជ នឹង​ធ្វើ​ការរិះគន់​ថា​ផលិតកម្ម​ផលិត​បទ​ចម្រៀង​នៅ​កម្ពុជា​បាន​ចម្លង​បទ​របស់គេ ដោយ​ធ្វើ​ជា​លក្ខណៈ​បន្ទាន់​សម័យ​របស់ខ្លួន​។​

​ក្នុង​នោះ​ម្ចាស់​គណនី​រូបនេះ​បាន​សរសេរថា បទ​ចម្រៀង​របស់​វៀត​ណា​ម​បានចេញ កាលពី​ខែ ធ្នូ កាលពី​ឆ្នាំទៅ​មិញ និង​មាន​អ្នក​រិះគន់​បន្ត​ជា​ច្រើន​ទៀត​ជាមួយនឹង​ម្ចាស់​គណនី​ថា កម្ពុជា​បាន​ចម្លង​បទ​គេ​មក​ច្រៀង​។​អ្វី​ដែល​ធ្វើឲ្យ​អ្នក​គាំទ្រ​វិស័យ​បទ​ចម្រៀង​កម្ពុជា​ឈឺ​ក្បាល​នោះ គឺ​មាន​ម្ចាស់​គណនី​ជាច្រើន​ទៀត​បាន​និយាយថា កម្ពុជា​មិន​ចេះ​អ្វី​សោះ ក្រៅពី​ចម្លង​យក​ពី​គេ​ទាំង​ដុល ដោយ​ធ្វើ​ជា​របស់​ខ្លួន​។​

​សម្តី​រិះគន់​ទាំងនេះ ជាពិសេស​វៀតណាម​ដែល​ជា​ប្រទេស​កើតចេញពី​ពូជ​ចោរ មក​ដៀល​លើ​កម្ពុជា​យ៉ាងនេះ​ល្មម តារាចម្រៀង និង​អ្នកនិពន្ធ រួម​ទាំង​ម្ចាស់​ផលិតកម្ម ផលិត​បទ​ចម្រៀង​ស្រុក​ខ្មែរ ដឹង​ខ្លួន​ខ្លះ​ទៅ ដោយ​កែប្រែ​ពី​ការចម្លង​គេ មក​ធ្វើ​ជា​បទ​ចម្រៀង​របស់​ខ្លួន​វិញ ទោះ​ជា​ល្អ ឬ​អាក្រក់​ក៏​ជា​របស់​ខ្មែរ ដោយ​ចាប់ផ្តើម​ពី​កាំជណ្តើរ​ទី ១ ឡើងវិញ នោះ​ខ្មែរ នឹង​រីក​សាយភាយ​លើ​វិស័យ​បទ​ចម្រៀង និង​សិល្បៈ​ទៅកាន់​បណ្តា ប្រទេសជិតខាង​ជាក់​ជាមិនខាន​នាពេល​ខាងមុខ​ដ៏ខ្លី​៕
ទស្សនាបទចម្រៀង​ Get On The Floor ច្រៀងដោយ​ ឆន សុវណ្ណរាជ​


បទចម្រៀង​ដែលច្រៀង​ដោយក្រុមតារាចម្រៀង វៀតណាម Get On The Floor


https://i1272.photobucket.com/albums/y389/domneng/Reach/407101_109308835855268_201212536_n_zps53166e86.jpg
https://i1272.photobucket.com/albums/y389/domneng/Reach/407173_109308149188670_224938215_n_zps6399c922.jpg
https://i1272.photobucket.com/albums/y389/domneng/Reach/429766_160626894056795_1006831899_n_zpseb0fe322.jpg
https://i1272.photobucket.com/albums/y389/domneng/Reach/529050_187368144716003_1239042603_n_zpsde971513.jpg
https://i1272.photobucket.com/albums/y389/domneng/Reach/533710_324166074369542_1878074097_n_zpsaa6e56a8.jpg

មតិយោបល់