ប្រភពព័ត៌មានប្លែកៗពីប្រទេសចិន បានបង្ហាញឱ្យឃើញនូវរស់និយមសិល្បៈបែបសម័យថ្មី ក្នុងន័យអភិរក្ស និងអភិវឌ្ឍន៍ នៃវប្បធម៌អក្សរសិល្បជាតិខ្លួន ដោយការប្រើប្រាស់សក់និស្សិតស្រី ដើម្បីធ្វើជាជក់សម្រាប់សរសេរអក្សរពុម្ព ដែលមិនធ្លាប់មានពីមុនមក គួរឱ្យចាប់អារម្មណ៍បំផុត។
យោងតាមការរៀបរាប់របស់លោក Lili Tan ជាអ្នកសារព័ត៌មានចិនមួយរូប បានឱ្យដឹងថា មានការជួបជុំគ្នារវាងនិស្សិតចិនជាច្រើននាក់ បាននាំគ្នាបង្កើតឯតទគ្គកម្មថ្មី ដោយមាននិស្សិតស្រីម្នាក់ស្ម័គ្រចិត្ត ឱ្យបណ្តាមិត្តនិស្សិតរួមថ្នាក់ប្រុសៗជាច្រើនអ្នក ប្រើប្រាស់សក់របស់នាង ដើម្បីធ្វើជាជក់សម្រាប់សរសេរអក្សរពុម្ព នៅលើផ្ទាំងក្រដាស.សដ៏ធំ នៅចំពោះមុខមហាជន យ៉ាងកុះករឈរតាមដាន និងថតផ្តិតយករូបភាព ទុកជាអនុស្សាវរីយ៍ទៀតផង។
និស្សិតស្រីវ័យក្មេងម្នាក់នោះ ត្រូវបានគេរុំដងខ្លួនយ៉ាងណែនដោយក្រណាត់.ស តាំងពីបំពង់.ករហូតដល់ចុងជើង ដើម្បីងាយស្រួល លើកបីត្រកងនាង សំយ៉ុងក្បាលទម្លាក់សក់ដ៏វែងអន្លាយរបស់នាង ជ្រលក់ទៅក្នុងកន្ធុងទឹកខ្មៅ រួចលើកយកទៅសរសេរនៅលើក្រដាស ដែលបានត្រៀមរួចជាស្រេច ស្តែងឱ្យឃើញនូវអក្សរសាស្ត្រចិន គួរឱ្យកោតសរសើរក្រៃលែង។
គួរបញ្ជាក់ថា គំនិតផ្តួចផ្តើមទាំងនេះ គឺផុលផុសចេញអំពីសេចក្តីរួបរួមមូលមិត្តិគ្នាជាឯកឆន្ទ ដើម្បីបង្ហាញឱ្យពិភពលោកឃើញនូវរបកគំហើញថ្មី នៃយុទ្ធវិធីប្រើប្រាស់សក់ដ៏វែងអន្លាយរបស់និស្សិតស្រីវ័យក្មេងម្នាក់ជាមិត្តរួមថ្នាក់ ដើម្បីធ្វើជាជក់ទឹកខ្មៅដ៏ធំបំផុត ដែលមិនធ្លាប់បានជួបប្រទះភាពរស់រវើករបៀបហ្នឹង នាពេលកន្លងមក៕
https://i1272.photobucket.com/albums/y389/domneng/Haire/20090909-calligraphygirl4_zps81598180.jpg
https://i1272.photobucket.com/albums/y389/domneng/Haire/20090909-calligraphygirl3_zpsc403e8b3.jpg
https://i1272.photobucket.com/albums/y389/domneng/Haire/20090909-calligraphygirl2_zps5d944515.jpg
https://i1272.photobucket.com/albums/y389/domneng/Haire/20090909-calligraphygirl1_zps179ff6b9.jpg
មតិយោបល់