ព័ត៌មានជាតិ

ធ្លាប់​ដឹង​ពី​អារម្មណ៍​មនុស្ស​ធាត់​អត់​?

​តើ​អ្នក​ជា​មនុស្ស​ម្នាក់​ក្នុង​ចំណោម​មនុស្ស​១.៣០០​លាន​នាក់ ដែល​ធាត់ ឬ​មាន​ទម្ងន់​លើស​មែន ឬទេ​? ប្រសិនបើ​មែន​នោះ​ពិតជា គួរឱ្យ​ព្រួយបារម្ភ​បន្តិច​ដែរ ព្រោះ​តាម​ការសិក្សា​ថ្មីៗ​នេះ បាន​រកឃើញថា ប្រសិន​ប្រៀបធៀប​ចំនួន​ភ្នាស​កោសិកា​ខួរក្បាល ជាមួយ​អ្នក​ដែល​មាន​ទម្ងន់​ប្រក្រតី​ឃើញថា មនុស្ស​ធាត់ (​អ្នក​ដែល​មាន BMI ច្រើនជាង​៣០%) មាន​តិច​ជាង​ដល់​ទៅ​៨% ហើយ​មនុស្ស​ដែល​មាន​ទម្ងន់​លើស (​អ្នក​ដែល​មាន BMI ច្រើនជាង​២៥%) មាន​តិច​ជាង​៤% ដោយ​ខួរក្បាល​របស់​មនុស្ស​ទាំង​ពីរ​ក្រុម​នឹង​ចាស់​ជាង​អាយុ​ពិតប្រាកដ ដល់​ទៅ​១៦​ឆ្នាំ និង​៨​ឆ្នាំ តាម​លំដាប់​។​

​ការខូចខាត​នៃ​ភ្នាស​កោសិកា​ខួរក្បាល​ដូច​ខាងលើ​នេះ អាច​បង្កើន​ការ​ប្រឈម​នឹង​ការ​កើត​ជំងឺ វង្វេងវង្វាន់ ភ្លេច​ភ្លាំង និង​ជំងឺ​ខួរក្បាល ផ្សេងៗ​ទៀត មិនតែប៉ុណ្ណោះ ជំងឺ​ធាត់ ក៏​ជា​មូលហេតុ​នៃ​ជំងឺ បេះដូង ទឹកនោម​ផ្អែម​ប្រភេទ​២ ជំងឺលើសឈាម និង​ជំងឺមហារីក​ប្រភេទ​ខ្លួន​។ ទំព័រ​មុន​គេហទំព័រ​.​ស៊ីវិល័យ បាន​ចុះផ្សាយ​ពី​ការ​ប្រឈម​នៃ​ជំងឺមហារីក​សុដន់​ចំពោះ​ស្ត្រី ដែល​លើសពីនេះ​ក៏​អាច​បណ្តាលឱ្យ​បុរស​ធាត់ ឬ​ដុះ​ក្បាលពោះ ជាក់ស្តែង​នៅក្នុង​ទំព័រ​នេះ ស៊ីវិល័យ ចង់​ឱ្យ​មិត្ត​យុវវ័យ​យល់ដឹង​ពី​អារម្មណ៍​តានតឹង​របស់​មនុស្ស​ធា​ត់ ឬ​ដុះ​ក្បាលពោះ​ថា តើ​ពួកគេ​ទាំងនោះ​មាន​សភាព​យ៉ាង​ណា​ទៅ​?

​ជា​ការពិត​ណាស់ គ្មាន​នរណា​ម្នាក់​ចង់​ធាត់​ពេក ឬ​ដុះ​ក្បាលពោះ​នោះទេ ជាពិសេស គឺ​សុភាពនារី​តែងតែ​មាន​ការ​ខ្លាចរអា​ល​នឹង​អា​ការៈធាត់ដុះ​ក្បាល​ពោះនេះ​។ មួយ​ក្នុងចំណោម​ការឈឺចាប់​បំផុត​នៃ​ការ​ធា​ត់ អាច​ជា​អារម្មណ៍​តានតឹង​ដែល​បណ្តាល​មកពី​ការ​ធាត់​។ ជាទូទៅ​មនុស្ស​ផ្តោត​សំខាន់​ណាស់​ចំពោះ​រូបរាង ជារឿយៗ​យុវវ័យ​ចាប់អារម្មណ៍​នឹង​រាង​ដែល​ស្លីម និង​មាន​សាច់ដុំ​។ ជាងនេះទៅទៀត មនុស្ស​ធាត់​ត្រូវបាន​គេ​ចាត់ទុកថា ជា​អ្នក​ញ៉ាំ​ច្រើន ខ្ជិល ឬ​ទាំង​ញ៉ាំ​ច្រើន​ទាំង​ខ្ជិល​។ មនុស្ស​ធាត់ ជា​ញឹកញាប់​ត្រូវ​ប្រឈមមុខ​នឹង​ការប្រកាន់ ឬ​រើសអើង​នៅ​កន្លែង​ការងារ សាលារៀន ពេល​ស្វែងរក​ការងារ និង​នៅក្នុង​ស្ថានភាព​សង្គម​ផ្សេងៗ​។​

​អារម្មណ៍​ដែល​ត្រូវ​គេ​មិន​ទទួលយក អាច​មាន​ដូចជា ៖ ខ្មាស់អៀន ខកចិត្ត ក្រៀមក្រំ ដែល​អាច​នាំឱ្យ​កើត​មាន​ជំងឺ​ផ្សេងៗ​ទៀត​។ ប៉ុន្តែ​ដំណោះស្រាយ មិនមែន​ត្រូវ​អង្គុយ​រង់ចាំ​ទទួល​យក​អារម្មណ៍​បែប​នោះទេ តែ​ត្រូវ​ងាក​មក​រក​ការគ្រប់គ្រង​អារម្មណ៍​ខ្លួនឯង ក្នុងកា​រញ៉ាំ និង​ព្យាយាម​ធ្វើ​លំ​ហាត់ប្រាណ ឬ​ទៅ​ជួប​ពិគ្រោះ​ជាមួយ​វេជ្ជបណ្ឌិត បើ​ពុំ​ដូច្នោះ​ទេ មាន​តែ​វិធី​មួយ​គត់​ដែល​អាច​គេចផុត​ពី​អារម្មណ៍​តានតឹង គឺ​ទទួលស្គាល់​ភាពធាត់​របស់​ខ្លួនឯង និង​គិត​ថា នេះ​ជា​រូបរាង​ដែល​យើង​ត្រូវមាន (I am what I have to be!) ៕​
https://i1272.photobucket.com/albums/y389/domneng/fat-chick_zpsaae8a074.jpg

មតិយោបល់