ព័ត៌មានជាតិ

រថយន្ដ​កូរ៉េ​ព្រលះ​​ជាមួយ​រថយន្ដ​សាំយ៉ុង​ពេញទំហឹង​ ​របួសធ្ងន់២នាក់

ស្ទឹងត្រែងៈ រថយន្តកូរ៉េ២តោនកន្លះដឹកស៊ីម៉ង់រូបអូដ បានព្រលះជាមួយរថយន្តសាំយ៉ុងដឹកអ្នកដំណើរ ពេញទំហឹង បណ្តាលឲ្យមនុស្ស២នាក់ រងរបួសធ្ងន់ រីឯរថយន្តទាំង២ខូចខាតផ្នែកខាងមុខយ៉ាងដំណំ។ ករណីគ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង៨និង៣០នាទីយប់ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៦ នៅលើកំណាត់ផ្លូវជាតិលេខ៧ ត្រង់ចំណុចគល់ស្ពានសេកុង ស្ថិតក្នុងភូមិស្រែពោធិ សង្កាត់ស្រះឫស្សី ក្រុង/ខេត្តស្ទឹងត្រែង។

នគរបាលចរាចរណ៍ផ្លូវគោកបានឲ្យដឹងថា រថយន្តកូរ៉េដឹកស៊ីម៉ង់អូដ ដែលមានផ្លាកយីហោ (ពន្លឺអង្គរ) ជិះគ្នា៣នាក់ ធ្វើឲ្យម្នាក់ជាព្រូឡានរងរបួសធ្ងន់។ រីឯរថយន្តសាំយ៉ុងដឹកអ្នកដំណើរជិះគ្នា២នាក់ ធ្វើអ្នកបើកបររងរបួសបែកក្បាល។

សមត្ថកិច្ចបានបន្តថា នៅមុខកើតហេតុគេ បានឃើញរថយន្តសាំយ៉ុង១៥កៅអីដឹកអ្នកដំណើរ ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2AG-8035 បើកបរពីទិសខាងត្បូងមកជើងក្នុងដៅបញ្ច្រាសគ្នា មកដល់ផ្លូវបំបែកជិះគល់ស្ពានសេកុង បម្រុងបត់ចូលខេត្ត ខណៈនោះក៏មានរថយន្តកូរ៉េដឹកស៊ីម៉ង់អូដ យីហោ(ពន្លឺអង្គរ)ពណ៌ស្លាទុំ ពាក់ស្លាក់លេខតាកែ 3A-6263 បោះពួយចុះពីលើស្ពានសេកុងក្នុងល្បឿន លឿន បុកពេញទំហឹង នៅផ្នែកខាងស្តាំដៃរថយន្តសាំយ៉ុង ធ្វើឲ្យព្រូឡានកូរ៉េ និងតៃកុងឡានសាំយ៉ុងរងរបួសទាំងសងខាង តែមិនបណ្តាលឲ្យមានមនុស្សគ្រោះថ្នាក់ដល់ជីវិតនោះទេ។ ចំណែករថយន្តខូចខាតផ្នែកខាងមុខទាំងស្រុង។

ក្រោយកើតហេតុជនរងគ្រោះទាំងព្រូឡានកូរ៉េ និងតៃកុងឡានសាំយ៉ុង ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ ដើម្បីព្យាបាល។ ចំណែករថយន្តទាំង២គ្រឿង ត្រូវបាននគរបាលចរាចរណ៍ចុះវាស់វែង យកទៅរក្សាទុកនៅស្នងការដ្ឋាននគរបាលខេត្ត ដើម្បីឲ្យម្ចាស់ចូលខ្លួនមកដោះស្រាយជាក្រោយ៕

រថយន្តបុកគ្នារថយន្តបុកគ្នារថយន្តបុកគ្នារថយន្តបុកគ្នា

មតិយោបល់