Rovio Entertainment Ltd ដែលជាក្រុមហ៊ុនបង្កើតហ្គេមដ៏ពេញនិយម Angry Birds បាននិយាយកាលពីថ្ងៃអង្គារ កន្លងទៅនេះថា នឹងខ្លួននឹងពង្រីកនូវវិសាលភាព ក៏ដូចជាភាពល្បីល្បាញបន្ថែមទៀតថា ជាមួយនឹងក្រុមហ៊ុនបង្កើតហ្គេមផ្សេង ក្នុងការបង្កើតហ្គេមថ្មី។
ក្រុមហ៊ុនផលិតហ្គេមរបស់ហ្វាំងឡង់មួយនេះ បានសហការជាមួយនឹងក្រុមហ៊ុនផលិតហ្គេមផ្សេងទៀតចំនួនពីរក្នុងការបង្កើតហ្គេមថ្មីដែលមានឈ្មោះថា “Rovio Stars”។ លោក Jami Laes អនុប្រធានប្រតិបត្តិជាន់ខ្ពស់ទទួលបន្ទុកផ្នែកហ្គេមបានឲ្យដឹងថា ក្រុមហ៊ុនបានសម្លឹងឃើញពីកម្សាន្តនៅលើ ទូរស័ព្ទដៃកំពុងតែពេញនិយម ហើយនេះជាឱកាសថ្មីមួយទៀតសម្រាប់ Rovio បន្ទាប់ពីស្ងប់ស្ងាត់អស់មួយរយៈ។
នៅក្នុងឆ្នាំ ២០១២ ប្រាក់ចំណូលរបស់ក្រុមហ៊ុនផលិតហ្គេមមួយនេះ បានកើនឡើង ១០១% បើធៀបនឹងឆ្នាំ ២០១១ ហើយក្រុមហ៊ុនក៏បានបន្ថែមកម្លាំងពលកម្មទ្វេដងដែរនៅក្នុងឆ្នាំ កន្លងទៅ៕
មតិយោបល់