ផ្ទះដើមឈើដ៏អស្ចារ្យមួយខ្នងដែលមានពីរជាន់ត្រូវបានសាងសង់ឡើងអស់ទឹកប្រាក់ 20000 ដុល្លារដោយប្តីប្រពន្ធមួយគូតាំងតែពីឆ្នាំ 2011 ។ស្ថិតនៅក្នុងឆ្នេរសមុទ្រមួយកន្លែងនៃរដ្ឋហ្ល័ររីដាវាត្រូវបាសាងសង់បែរមុខទៅរកឈូងសមុទ្ររបស់មិចស៊ិចកូ។
ប្តីប្រពន្ធមួយគូដែលមានលោក Hazen និង អ្នកស្រី Lynn ធ្លាប់បានទៅសាកសួរនៅការិយាល័យសាងសង់នៅក្នុងតំបន់របស់ខ្លួនរួចម្តងហើយកាលពីខែវិច្ឆិកាឆ្នាំ 2011 និងត្រូវបានមន្ត្រីមា្នក់និយាយថាមិនចាំបាច់លិខិតអ្វីនោះទេដែលក្រោយមកមន្ត្រីម្នាក់នោះបានឈប់ពីការងារនិងជំនួសដោយមន្ត្រីថ្មីដែលបានទាមទារឲ្យប្តីប្រពន្ធមួយគូនេះតម្រូវឲ្យមានលិខិតស្នាកស្នាមស្របច្បាប់ក្នុងការសាងសង់បើពុំនោះទេខ្លួននឹងត្រូវមានទោសជាការពិន័យលុយចំនួន 500 ដុល្លារក្នុងមួយថ្ងៃក្រោយការប្រកាសទោស៕តើទាំងអស់គ្នាយល់យ៉ាងណាចំពោះផ្ទះដើមឈើដ៏ស្រស់ស្អាតមួយនេះបើអជ្ញាធរតម្រូវឲ្យរំលំចោល???
https://i1272.photobucket.com/albums/y389/domneng/treehouse-1_zpse837ea4b.jpg
ទស្សនាវីដេអូដូចខាងក្រោមនេះ៖
មតិយោបល់