ត្បូងឃ្មុំៈ កម្លាំងជំនាញប្រឆាំងគ្រឿងញៀននៃអធិការដ្ឋាននគរបាលស្រុកមេមត់ បានធ្វើការស្រាវជ្រាវរហូតឈានដល់បង្ក្រាបទីតាំងគ្រឿងញៀនមួយកន្លែង ដោយឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់ ព្រមទាំងដកហូតបាននូវវត្ថុតាងថ្នាំញៀនមួយចំនួនទៀត ដែលក្រុមជនសង្ស័យបានធ្វើសកម្មភាពដោះដូរនៅក្នុងមូលដ្ឋានរបស់ខ្លួន។
ប្រតិបត្តិការណ៍នេះបានធ្វើឡើងកាលពីល្ងាចថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០១៦ ស្ថិតនៅក្នុងភូមិលាជលើ ឃុំជាំ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ។
សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យដែលត្រូវឃាត់ខ្លួនទី១.ឈ្មោះញាញ់ វ៉ាន ភេទប្រុស អាយុ៣៣ឆ្នាំ ២.ឈ្មោះ ជុំ ពិស ភេទប្រុស អាយុ៣៨ឆ្នាំ និង៣.ឈ្មោះជុំ ឆុន ភេទប្រុស អាយុ៣៣ឆ្នាំ អ្នកទាំងបី រស់នៅភូមិលាជលើ ឃុំជាំ ស្រុកមេមត់។
ក្រោយពីឃាត់ខ្លួនជនសង្ស័យ សមត្ថកិច្ចបានធ្វើការឆែកឆេររកឃើញព្រមទាំងដកហូតបាននូវវត្ថុតាងម៉្សៅក្រាមពណ៌សសង្ស័យជាថ្នាំញៀនចំនួន៣៤កញ្ចប់។
បន្ទាប់ពីឃាត់ខ្លួនសង្ស័យទាំង៣នាក់ រួមជាមួយនិងវត្ថុតាងថ្នាំញៀន ត្រូវបាននាំទៅកាន់អធិការដ្ឋាននគរបាលស្រុកមេមត់ ដើម្បីកសាងសំណុំរឿងតាមនីតិវិធីបញ្ជូនទៅតុលាការ៕
មតិយោបល់