Sam Hatfield និង Fiona Skelton បានបង្ហាញមុខជាមួយនឹងកាយអាក្រាត ដែលធ្វើឲ្យភ្ញៀវទេសចរណ៍ចាប់អារម្មណ៍ជាទីបំផុត នៅក្នុងទីក្រុង ឡុងដ៍ ប្រទេសអង់គ្លេស ។
ប្រភពព័ត៌មានរបស់ Ibtimes បានឲ្យដឹងថា ជាយុទ្ធនាការនៅជុំវិញពិភពលោក ជួយបំពេញជាមួយនឹងកាយអាក្រាត គឺជាការទទួលស្គាល់ដោយទូលំទូលាយ។
គូរស្នេហាជនជាតិអូស្ត្រាលីរូបនេះ ធ្វើដំណើរលើដងវិថីដោយមិនបានស្លៀកពាក់ខោអាវនោះទេ ដោយមើលទៅពួកគេមានទំនុកចិត្តជាទីបំផុត ដោយដើរឆ្លងកាត់ Buckingham Palace អគារ Parliament ,London Eye និង Tower Bridge។
នេះមិនមែនជាលើកទី ១ នោះទេ ដែលគូស្នេហ៍ជនជាតិអូស្ត្រាលី បានបង្ហាញកាយអាក្រាតជាសាធារណៈ ដោយធ្លាប់បានបង្ហាញខ្លួននៅទីក្រុង Wuppertal ប្រទេសអាល្លឺម៉ង់ ដោយបង្ហាញកាយវិការរាំ លើរថភ្លើងដោយកាយអាក្រាត មុនគូស្នេហ៍នេះបានធ្វើដំណើរទៅកាន់ Sydney Harbour Bridge ដោយមានតែមួក ទ្រនាប់ជើង និងស្រោមដៃ តែប៉ុណ្ណោះ។
នៅលើគេហទំព័រគូស្នេហ៍មួយគូនេះបានសរសេរថា “នៅពេលដែលអ្នកដទៃស្ទាក់ស្ទើរបង្ហាញបែបនេះ យើងបានធ្វើវារួចរាល់ទៅហើយ ដោយមានចិត្តមុតមោះក្នុងបង្ហាញកាយអាក្រាតតាមផ្លូវ តែក៏ធ្វើឲ្យមនុស្សជាច្រើនអៀនជំនួសពួកយើងផងដែរ”៕
https://i1272.photobucket.com/albums/y389/domneng/couple_zpsc15905c3.jpg
មតិយោបល់