ព័ត៌មានសិល្បៈ និងកម្សាន្ត

ហេតុ​អ្វី​ឲ្យ​បង​ស្គាល់​អូន របស់ ករុណា ពេជ្រ ទទួលបាន​ការសរសើ​រ​ពី​ប្រជាជន​ថៃ​

​បទ​ចម្រៀង ហេតុ​អ្វី​ឲ្យ​បង​ស្គាល់​អូន ដែល​ច្រៀង​ដោយ​តារាចម្រៀង សំឡេង​មិន​សូវ​បាន ករុណា ពេជ្រ ក្នុង​ផលិតកម្ម​ថោ​ន ដែល​ត្រូ​បាន​គេ​យកទៅអាប់​ឡូត និង​បង្ហោះ​លើ​គេហទំព័រ YouTube សារជាថ្មី កាលពី​ថ្ងៃ​ទី ១៨ ខែ កុម្ភៈ ឆ្នាំ ២០១២ នោះ ទទួលបាន​ការសរសើ​រ​ពី​បណ្តា​ប្រទេសជិតខាង​។​

​ទោះបីជា​មួយរយៈ​ក្រោយនេះ នៅ​ក្នុង​បណ្តាញ​សង្គម​ហ្វេ​សប៊ុក​កំពុង​ជ្រួលជ្រើប​វែកញែក រឿង​ផលិតកម្ម​ក្នុង​ស្រុក​ខ្មែរ កូ​ពី​សាច់ភ្លេង ដោយ​គ្រាន់តែ​ធ្វើការ​កែ​បន្តិចបន្តួច ឬ Edite ពី​បណ្តា​ប្រទេសជិតខាង​។ រឿង​ពិសេស​ជាងនេះទៅទៀត គឺ​រឿង​ចម្លង​កាយវិការ​ចម្រៀង​ពី​បណ្តា​ប្រទេសជិតខាង​ដុល ក្នុងចំណោម​ផលិតកម្ម​ខ្លះ​ក្នុង​ស្រុក​។​
https://i1272.photobucket.com/albums/y389/domneng/ec82ac910c4594d3833841dca24a1326_zps1cc20f6c.jpg
​បញ្ជ្រាស​មកវិញ យើង​ក៏​មាន​ចំណុច​ល្អ​ផងដែរ ដោយ​ទទួលបាន​ការសរសើរ​ពី​ម្ចាស់​គោលដៅ​ដែល​យើង​ធ្លាប់​ចម្លង​បទ​ចម្រៀង​ពី​គេ ពោល​គឺ​ប្រជាជន​ថៃ​ម្នាក់​ដែល​ប្រើ​ប្រា​ល​ឈ្មោះ​គណនី​ថា kittapak ckochsila បាន​កោតសរសើ​រលើ​ការសម្តែង​បទ​ចម្រៀង “​ហេតុអ្វី ឲ្យ​បង​ស្គាល់​អូន​” ដោយ​សរសេរថា “​តួ​ប្រុស​សម្តែង​ក្នុង​បទ​ចម្រៀង​នេះ​ពិតជា​អស្ចារ្យ​ណាស់ ចំណែក​ស្រី​ស្រស់ (​ពៅ លីដា​) វិញ​ការសម្តែង​របស់​នាង​ពិតជា​បញ្ចូល​អា​ម្មណ៍​បាន​ល្អ​ណាស់​។​ម្ចាស់​គណនី​ដដែល​បាន​បន្តថា ភាព​សោកសង្រេង​របស់​តួ​ប្រុស ពិតជា​ឈឺចាប់​ណាស់ និង​ទាក់ទាញ​អារម្មណ៍​ដល់​អ្នកទស្សនា​ទៀតផង “​។​

​គួរ​បញ្ជាក់​ផង​ដែរ​ថា ករុណា ពេជ្រ នៅ​ពេល​ថ្មីៗ​នេះ ក៏​ទទួលបាន​ព័ត៌មាន​ល្អ និង​អាក្រក់​ផងដែរ រឿង​ល្អ​គឺ​ទិញ​ផ្ទះ តម្លៃ កន្លះ​លាន​ដុល្លារ និង​រឿង​អាក្រក់​ដែល​កើត​ឡើង​ថ្មីៗ​មក​នេះ​នៅក្នុង​កម្មវិធី រាត្រី​កម្សាន្ត ដោយ​សើច​ស្ងេញ​ពេលឌីស គាំង​៕​
ទស្សនាវីដេអូ​ចម្រៀង​ “​ហេតុអ្វី ឲ្យ​បង​ស្គាល់​អូន​” ដូចខាងក្រោមនេះ​៖

មតិយោបល់