ព័ត៌មានជាតិ

វិធី​ថែរក្សា​ភ្នែក​ដោយ​ធម្មជាតិ ដ៏​មាន​ប្រសិទ្ធភាព​ខ្ពស់​

Indian Yogis លើកឡើងថា ” ផ្ទៃមុខ​ជា​ចំនុច​ចាប់ផ្តើម​នៃ​ចិត្ត ហើយ​ភ្នែក​ជា​បង្ងួច​នៃ​ដួងព្រលឹង ” កម្រិត​ដែល​អាច​វាស់វែង​បាន​មួយ​នោះ គឺ​ភ្នែក ហើយ​ភ្នែក គឺជា​បង្អួច​របស់​យើង មើល​ឆ្ពោះទៅកាន់​ពិភពលោក​។​

​អ្នក​អាច​សប្បាយរីករាយ​ជាមួយ​នឹង​ជីវិត​របស់​អ្នក ដោយ​អាច​មើលឃើញ​ធម្មជាតិ​ដ៏​ស្រស់បំព្រង លុះណាតែ​អ្នកមាន​ភ្នែក​ភ្លឺ​ថ្លា​ច្បាស់​ល្អ​។ ដូច្នេះ ទម្លាប់​ក្នុង​ការថែរក្សា​ភ្នែក ឱ្យបាន​ល្អ អាច​ជួយ​ថែរក្សា ភ្នែក​។​

​វិធីសាស្ត្រ​ថែទាំ ៖

  1. មើល​ពី​ចម្ងាយ : ទម្លាប់ មើល​ពី​ចម្ងាយ (​ឆ្ងាយ​ជាង​២០​ហ្វីត​) កែវភ្នែក​របស់​មនុស្ស​យើង មិនមែន​រចនា​ឡើង ដើម្បី​ប្រើការ​សម្រាប់​មើល​ជិត ពេក​នោះ​ទេ ដូចជា ការអាន វាយ​កំព្យូទ័រ ការងារ​រោងចក្រ កាត់ដេរ​។​ល​។ សម្លឹង​មើល​ពី​រយៈ​ចម្ងាយ​មួយ គឺជា​ទីតាំង​ធម្មជាតិ សម្រាប់​ភ្នែក (​យ៉ាងតិច​ក៏​រយៈ​២០​ហ្វីត​ដែរ​)​។ សាច់ដុំ​ភ្នែក បាន​សម្រាក​នៅ​ពេល​យើង​មើល​ពី​ចម្ងាយ​។​

  2. ការងារ​ជិត ឬ​មើល​ជិត : ជៀសវាង ធ្វើ​ការងារ​ដែល​មើល​ជិត នៅក្នុង​ពេល​ភ្លាមៗ បន្ទាប់ពី​ទទួល​ទាន​អាហារ​រួច ការងារ​ជិត​ធ្វើឱ្យ​ទាញ​ចរន្តឈាម​ទៅកាន់​ភ្នែក ជា​ជាង​ប្រើប្រាស់​សម្រាប់​រំលាយ​អាហារ ដូច្នេះហើយ នាំ​ឱ្យ​ខ្វះ​ជីវជាតិ​បញ្ជួន​ទៅ​ភ្នែក សាច់ដុំ​ភ្នែក​ខ្សោយ ហើយ​មើលឃើញ​ព្រិលៗ​។​

  3. អស់កម្លាំង ឬ​ឈឺ : មិន​ត្រូវ​អាន​នៅ​ពេល​អ្នក​អស់កម្លាំង ឬ​ឈឺ​ទេ ព្រោះ​ថាមពល​រាងកាយ​ខ្សោយ នាំ​ឱ្យ​ប្រពន្ធ័រាង​កាយ​ទាំងមួល​ខ្សោយ ផងដែរ​។ ការអាន​កំឡុងពេល​ឈឺ អស់កម្លាំង​ធ្វើឱ្យ​សាច់ដុំ​ភ្នែក សម្រាប់​ផ្ចង់​មើល ចុះខ្សោយ​។​

  4. ជៀសវាង​អាន​លើសពី​៣០​នាទី ក្នុងពេល​ម្តង : ព្រោះ​៣០​នាទី ប្រហាក់ប្រហែល​ជា​ពេលវេលា​យូរ​បំផុត ដែល​ភ្នែក​អាច​ទទួលបាន ដោយ​មិន​នឿយហត់​អស់កម្លាំង​។​

  5. ការ​សម្លឹង​មើល​ថ្ងៃ​រះ ឬ​ថ្ងៃ​លិច : ថ្ងៃ​រះ ឬ​ថ្ងៃ​លិច ជា​ចំណី​អាហារ សម្រាប់​ភ្នែក ព្រោះ​វា​ផ្គត់ផ្គង់ និង​ព្យាបាល ដោយ​ថាមពល​ពន្លី ចាំងឧ​ណ្នៗ​។​

  6. លំ​ហាត់ និង​ម៉ាស្សា​ភ្នែក : លំ​ហាត់ និង​ម៉ាស្សា​ភ្នែក ផ្តល់​នូ​ល​លំ​ហាត់ប្រាណ​ដល់​សាច់ដុំ​ភ្នែក នាំ​ឱ្យ​វា​អាច​ទទួលបាន​មកវិញ​នូវ​ភាព​យឺត ងាយ​បត់បែន ដែល​បាត់បង់​៕
    https://i1272.photobucket.com/albums/y389/domneng/Eye-Care-_zps27732dbc.jpg

មតិយោបល់