ព័ត៌មានជាតិ

លោកអភិបាលខេត្តស្ទឹងត្រែង ចុះពិនិត្យមើលស្ថានភាពទឹកជំនន់ កំពុងជន់លិចផ្ទះពលរដ្ឋជាច្រើនឃុំ

ស្ទឹងត្រែងៈ នៅព្រឹកថ្ងៃអាទិត្យទី១១ ខែតុលា ឆ្នាំ២០២០ ស្ថានភាពទឹកជំនន់ តាមបណ្តាឃុំ មកដល់ត្រឹមម៉ោង១២និង០០នាទីថ្ងៃត្រង់មានដូចខាងក្រោម៖
១/ឃុំកាំងចាម ទឹកជំនន់-ភូមិកែសលិចផ្ទះ៤៥ខ្នងផ្ទះ-៤៥គ្រួសារមនុស្ស១៣៥នាក់,-ភូមិដូងចំនួន២០ខ្នងផ្ទះ-២០គ្រួសារ (.ពុំទាន់ទទួលបានចំនួនមនុស្ស)
២/ឃុំស្រែឫស្សី -.ភូមិស្រែឫស្សីលិចផ្ទះ១៧ខ្នងផ្ទះ-១៧គ្រួសារមនុស្ស៧៣នាក់-ភូមិអន្លង់ក្រមួនលិចផ្ទះ៤៥ខ្នងផ្ទះ-៦៧គ្រួសារមនុស្ស២៤០នាក់

ដោយឡែកឃុំចំនួន០៣(ឃុំ.ចំការលើ.អន្លង់ភេ.អន្លង់ជ្រៃ) តាមរបាយការណ៍បឋមពីប៉ុស្តិ៍ថា នៅតាមភូមិដែលលិចទឹកកាលពីម្សិលម៉ិញរហូតមកដល់ព្រឹកនេះ គឺឃើញថាស្រកតិចនៅឡើយ។

ចំពោះទឹកលិចនេះពុំបណ្តាលឲ្យគ្រោះថ្នាក់ដល់មនុស្សឡើយ ចំពោះផលប៉ះពាល់ផ្សេងៗ នៅមិនទាន់មានរបាយការណ៍ជាក់លាក់នៅឡើយទេ។ នាព្រឹកថ្ងៃនេះដែរលោកអភិបាលខេត្ត ក៏បានចុះទៅឃុំចំការលើ ដើម្បីពិនិត្យមើលស្ថានភាពទឹកជំនន់នេះដែរ៕

មតិយោបល់