ផ្ទះបាយ ជាកន្លែងដាំស្លដ៏ទាក់ទាញ និងរីករាយមួយ សម្រាប់បណ្តាស្ត្រីមេផ្ទះទាំងឡាយ។ ផ្ទះបាយ ជាទីដែលមិត្ដភក្ដិ ឬក្រុមគ្រួសារ ជួបជុំគ្នាញ៉ាំអាហារដ៏ឆ្ងាញ់ពិសា បើដូច្នេះ អ្នកគួរចេះរៀបចំ ធ្វើដេគ័រឱ្យបានល្អ។ ឥដ្ឋការ៉ូពណ៌ខៀវដូចទឹកសមុទ្រ អាចប្រែក្លាយផ្ទះបាយដ៏តូច ជាកន្លែងដ៏គួរឱ្យចាប់អារម្មណ៍ បានយ៉ាងងាយ។
ការចេះជ្រើសរើសឥដ្ឋការ៉ូពណ៌ដូចគ្នា សម្រាប់រៀបជញ្ជាំង និងក្រាល និងរៀបបញ្ចូលគ្នា ជាមួយនឹងពិតាន ស ព្រាល មានពណ៌ផ្ទុយគ្នា បង្កើបានភាពដ៏គួរឱ្យទាក់ទាញខ្លាំង ជាងការរៀបតែមួយពណ៌ ដោយមិនបាច់លាយជាមួយនឹងពណ៌ឯទៀតទេ។ ផ្ទុយគ្នាទៅនឹងផ្នែកខាងក្រោយពណ៌ខៀវ ទូចានពណ៌ស និងឧបករណ៍ផ្ទះបាយដទៃទៀត ពិតជាទាក់ទាញខ្លាំងណាស់ដែរ សម្រាប់ផ្ទះបាយរបស់អ្នក។
រៀបចំសម្ភារផ្ទះបាយ និងកន្លែងញ៉ាំអាហារឱ្យមានចន្លោះទំនេរ នៅក្បែរជ្រុងម្ខាងនៃផ្ទះបាយ អ្នកអាចរៀបចំទីតាំងដាក់តុមួយ និងកៅអីបួន សម្រាប់អង្គុយញ៉ាំអាហារ។ ដោយឡែក ទ្វារកញ្ចក់ គួរមានដាក់ស្លាកសញ្ញា ឬអក្សពណ៌ខៀវ ឬលឿង ដើម្បីលើកសម្រស់ពណ៌ខៀវនៃផ្ទះបាយ រីឯតុ និងកៅអីពណ៌ខ្មៅ រឹតតែបន្ថែមពណ៌ឥដ្ឋការ៉ូ ឱ្យកាន់តែលេចធ្លោឡើងមួយកម្រិតទៀត។ កៅអីវែង សម្រាប់អង្គុយមានក្បាច់រចនា ត្រូវដាក់តម្កល់ឱ្យចំកន្លែងមានអំពូលអគ្គិសនី។
ដើម្បីរក្សាសោភ័ណភាពផ្ទះបាយ ឱ្យកាន់តែមានការទាក់ទាញថែមមួយកម្រិតទៀតនោះ បង្ហួចផ្ទះបាយក៏ត្រូវរៀបចំដាក់វាំងននពណ៌ស។ ដូច្នេះ អ្នកអាចប្រើប្រាស់គន្លឹះដែលឡេឌីស បានបង្ហាញជូន ឬក៏ដាក់បញ្ចូលគ្នា ជាមួយនឹងគំនិតច្នៃប្រឌិតរបស់អ្នកផងនោះ ជឿជាក់ថា អ្នកនឹងទទួលបាននូវការតុបតែង ដ៏មានសោភ័ណភាព គួរជាទីពេញចិត្ដ៕
https://i1272.photobucket.com/albums/y389/domneng/Decore/blue-kitchen2_zpsae07aae6.jpg
https://i1272.photobucket.com/albums/y389/domneng/Decore/elmarcucine-kitchen-playground-51_zps27e7241d.jpg
មតិយោបល់