ភ្នំពេញៈ ជំនន់ទឹកភ្លៀងបានបង្កឲ្យជន់លិចតំបន់មួយចំនួនហើយ ក្នុងរាជធានីភ្នំពេញ នៅម៉ោង១០និង៣០នាទីព្រឹកថ្ងៃទី០៨ ខែតុលា ឆ្នាំ២០១៦ ក្រោយពីបញ្ចប់ការចែកអំណោយជូនប្រជាពលរដ្ឋក្រីក្រចំនួន៥០គ្រួសាររួច លោក ថេង សុថុល អភិបាលរងខណ្ឌច្បារអំពៅ នឹងលោកចៅសង្កាត់ព្រែកប្រា បានបន្តចុះពិនិត្យផ្ទះប្រជាពលរដ្ឋដែលលិចទឹក ស្ថិតនៅ ភូមិអូអណ្តូងទី០១ និងភូមិបឹងព្រលឹត ក្នុងសង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។
លោកបានបញ្ជាក់ថា លោកនឹងរកវិធី ដើម្បីរំដោះទឹកលិចនៅភូមិខាងលើនេះចេញឲ្យបានឆាប់ៗនៅពេលខាងមុខនេះ។
យោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងធនធានទឹក និងឧតុនិយម ប្រកាសដល់សាធារណជន បងប្អូនទាំងអស់ សូមមេត្តាបង្កើនការយកចិត្តទុកដាក់ និងប្រុងប្រយ័ត្នឲ្យបានខ្ពស់ ចំពោះសុខសុវត្ថិភាព ខណៈទឹកកំពុងបន្តហក់ឡើងយ៉ាងខ្លាំង ជាពិសេសកុមារតូចៗ ដែលជួបគ្រោះថ្នាក់ជាយថាហេតុ៕




មតិយោបល់