វិចិត្រការិនីគំនូរ ជាស្ត្រីជាតិអ៊ុយក្រែនមួយរូប បានបង្កើតអោយមាននូវយុទ្ធនាការធ្វើរូបភាពមួយ ដែលមានឈ្មោះថា «រូបភាពពីស្កកៅស៊ូ»។
ក្នុងគោលបំណងធ្វើបដិវត្តផង និងចេញពីចំណង់ចំណូលចិត្តរបស់នាងផង វិចិត្រការិនីឈ្មោះ អាណា សូហ្វីយ៉ា ម៉ាវើយ៉េវ៉ា (Anna Sofia Matveyeva) បានដាក់ចិត្តដើម្បីបង្កើតគំនិតថ្មីៗ ដោយជំនួសអោយជក់ទឹកខ្មៅ និងថ្នាំលាបគំនូររបស់នាង ដោយស្កកៅស៊ូ ដែលញ៉ាំរួច។
មុននឹងចាប់ស្នាដៃគំនូរ វិចិត្រករគំនូររូបនេះ បានទំពារប្រដាប់ប្រដាគំនូរ (ស្កកៅស៊ូ) របស់នាង ហើយខ្ជាក់ពួកវាមកតម្រៀបតាមពណ៌។ បន្ទាប់មក នាងយកវាទាំងអស់នេះ ទៅកំដៅក្នុងម៉ាស៊ីនកម្ដៅអាហារ។
ស្នាដៃ«ស្កកៅស៊ូ»ថ្មីរបស់នាងនេះ ទើបនឹងបង្កើតនិងសម្រេចបាន នូវរូបគំនូរពីរផ្ទាំងប៉ុណ្ណោះ៖ ផ្ទាំងទីមួយ រូបរបស់លោក ស្ទៀវ ចប (Steve Jobs) ចំណាយអស់ស្កកៅស៊ូ១០០០ស្ក និងផ្ទាំងទីពីរ រូបរបស់អ្នកចម្រៀងដ៏ល្បីរបស់អង់គ្លេស លោក អេលតុន ចន (Elton John – សូមមើលវីដេអូខាងក្រោម)។ នាងកំពុងធ្វើការ ក្នុងពេលបច្ចុប្បន្ន ទៅលើស្នាដៃទីបីទៀត ដែលជារូបរបស់អ្នកបង្វឹក ក្រុមកីឡាបាល់ទាត់ជម្រើសជាតិ របស់ប្រទេសអ៊ុយក្រែន លោក មៀស៊ី លូសេស្គូ (MirceaLucescu)។
ប៉ុន្តែនៅពីក្រោយស្នាដៃបង្កើតថ្មីទាំងនេះ វិចិត្រការិនី បានសម្ដែងចេញនូវគំនិតថ្មីមួយទៀត «ស្កកៅស៊ូមួយ បង្ហាញពីមនុស្សម្នាក់។ ដូច្នេះស្នាដៃរបស់ខ្ញុំទាំងមូល វាជានិមិត្តសញ្ញា នៃមនុស្សលោកទាំងឡាយ ដែលបានរូមគ្នា ធ្វើឬបង្កើតនូវវិស័យមួយ ដែលប្រធានបទរបស់រូបគំនូរចង់និយាយ។»
នាងបញ្ជាក់ថា នាងកំពុងស្វែងរក ហាងតាំងពិពណ៌ណាមួយ ដើម្បីនាងអាចយកស្នាដៃទាំងនេះរបស់នាង យកមកតាំងជូនមហាជនជាទូទៅ បានទស្សនាផង៕
https://i1272.photobucket.com/albums/y389/domneng/artist-anna-sophia-matveeva-1_728x728_zps146a06d1.jpg
មតិយោបល់