បើយោងតាមគេហទាំព័រ yourjewishnews បានឲ្យដឹងថាបុរសម្នាក់ជាជនជាតិអង់គ្លេស មានវ័យ ២៨ ឆ្នាំបានកើតជំងឺចម្លែកម្យ៉ាងដែលធ្វើឲ្យដោះគាត់ម្ខាងធំដូចជាស្ត្រី។ បុរស់ម្នាក់នោះបាននិយាយថាចាប់តាំងពីអាយុ ១៨ ឆ្នាំរាងការរបស់គាត់មានការផ្លាស់ប្តូរខុសពីមនុស្សប្រុសធម្មធម្មតាគឺនៅទ្រូងខាងស្តាំដែលចេះតែធំឡើងបន្តិចម្តងៗដូចជាស្ត្រី។
ទ្រូងដ៏ចម្លែកនេះធ្វើឱ្យគាត់មានអារម្មណ៍ខ្មាស់អៀនខ្លាំងណាស់ ហើយទោះបីជានៅក្នុងរដូវក្តៅក៏ដោយក៏គាត់នៅតែស្លៀកពាក់ ២ ទៅ ៣ ជាន់ដើម្បីបិទបាំងដើមទ្រូងខុសប្រក្រតី។ រហូតដល់អាយុ២៥ ឆ្នាំដើមទ្រូងនេះនៅតែមានការប្រែប្រួលទៀត គាត់បានសម្រេចចិត្តទៅជួបគ្រូពេទ្យដើម្បីធ្វើការវះកាត់វាចេញ។ ទោះបីជាយ៉ាងណាដោយសារតែដើមទ្រូងរបស់គាត់នៅតែមានការប្រែប្រួលមជ្ឈមណ្ឌល់សុខភាពជាតិនៃប្រទេសអង់គ្លេសដែលហៅកាត់ថា NHS បានបដិសេធមិនធ្វើការវះកាត់។ ដោយមិនអាចរងចាំពេលវេលាបានយូរតទៅទៀតគាត់បានកាត់សាច់នោះចេញដោយមានជំនួយពីមិត្តស្រីរបស់គាត់ Charlene Cullen មានវ័យ ៣០ ឆ្នាំ។ ឥឡូវនេះសាច់ដុំដើមទ្រូងរបស់គាត់បានកើតឡើងវិញយ៉ាងពេញលេញ ហើយគាត់មានអារម្មណ៍រីករាយខ្លាំងណាស់ប្រៀបដូចជាបានកើតជាបុរសម្នាក់ផ្សេងទៀត៕
ព័ត៌មានជាតិ
មតិយោបល់