ព័ត៌មានជាតិ

បង្ក្រាប២ករណីឃាត់ខ្លួន ជនជាតិ ចិន៣នាក់

ព្រះសីហនុៈ នគរបាលខេត្តព្រះសីហនុ បានខិតខំប្រឹងប្រែងបង្កេីតកម្លាំង ទប់ស្កាត់ បង្ការ និងបង្ក្រាប ក្រុមជនជាតិចិនគាស់ផ្ទះ ពីព្រោះក្រុមពួកនេះ បានធ្វេីសកម្មភាពយ៉ាងសកម្មរំខានដល់ប្រជាពលរដ្ឋ ។

ករណីទី១: នៅថ្ងៃទី ០១ ខែធ្នូ ឆ្នាំ២០១៩ ម៉ោង ០៣ និង ៣០នាទី ទៀបភ្លឺ នៅចំណុច ភូមិ២ សង្កាត់២ ក្រុង-ខេត្តព្រះសីហនុ សមត្ថកិច្ចបានបង្ក្រាប អំពើលួចមានស្ថានទម្ងន់ទោស គាស់ទម្លុះទម្លាយ០១ករណី ឃាត់ខ្លួនជនសង្ស័យ ០២នាក់ ជនជាតិចិន ។

ករណីទី២- នៅថ្ងៃទី ១០ ខែធ្នូ ឆ្នាំ២០១៩ ម៉ោង ០១ និង ៣០នាទី ទៀបភ្លឺ នៅចំណុចសាលារដ្ឋបាលក្រុងព្រះសីហនុ ស្ថិតនៅ ភូមិ៥ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ សមត្ថកិច្ចបានបង្ក្រាប ករណីប៉ុនប៉ងអំពើលួចមានស្ថានទម្ងន់ទោស ដោយកាត់គាស់ទម្លុះទម្លាយឃាត់ខ្លួនជនសង្ស័យជាជនជាតិចិន ថែមទៀត។
ក្រោយឃាត់ខ្លួនជនសង្ស័យត្រូវបានបញ្ជូនទៅផ្នែកជំនាញចាត់ការតាមនីតិវិធី៕

មតិយោបល់