ព័ត៌មានជាតិ

ផ្លែ ធុរេ​ន ជួយ​ឲ្យ​បុរស​មាន​សមត្ថភាព​ផ្លូវភេទ​ខ្លាំង​មែន​ទេ​?

​ផ្លែ​ធុរេន គឺជា​ប្រភេទ​ផ្លែ​ឈើ​ដែល​មាន​រស់ជាតិ​ឈ្ងុយឆ្ងាញ់​ពិសារ និង​មាន​រស់ជាតិ​ចម្លែក​ពិបាក់​នឹង​បរិយាយ​។​
​ខាង​អង្គការ អាហារ​ជាតិ និង​កសិកម្ម (FAO) បានឲ្យដឹងថា នៅក្នុង​ទុរេន ១០០ ក្រាម មាន​ផ្ទុក​សារធាតុ​ដូចជា ជាតិ​ទឹក 66.8 ក្រាម ជាតិ​ប្រូតេអ៊ីន 2.5 ក្រាម គ្លុយ​ស៊ីត 28.3 ក្រាម 1.6 ក្រាម ជា​ចំនួន លីពីត ឬតេ​លិកា ជាតិ​លំអិត ឬ Ash ចំនួន 0.8 ក្រាម កាស្យ៉ូ​ម​ចំនួន 20 មី​លី​ក្រាម ផូស្វ័រ​ចំនួន 63 មី​លី​ក្រាម ជាតិ​ដែក 0.9 មី​លី​ក្រាម ប៉ូ​តា​ស្យ៉ូ​ម 601 មូលី​ក្រាម សូ​ល្យ៉ូ​ម 1 មី​លី​ក្រាម អំបិល វីតាមីន B1 0.027 មី​លី​ក្រាម វីតាមីន B2 0.29 មី​លី​ក្រាម វីតាមីន B3 1.2 មី​លី​ក្រាម អាស៊ី​ត អាកូ​ប៊ីដ ចំនួន 37 មី​លី​ក្រាម និង A 10 IU ដែល​ផ្តល់​ថាមពល​ចំនួន 124 កា​ឡូរី​។​

​ដោយ​សំអាង​លើ​អ្វី​ដែល​បាន​ប្រាប់​ខាងលើ ដោយ​មាន​ជាតិ​ប្រូតេអ៊ីន គ្លុយ​ស៊ិត លីពីត និង​វិតាមីន​ផ្សេងទៀត​នៅក្នុង​គុណសម្បតិ្ត​នៃ​ផ្លែ​ធុរេន វា​ជា​ផ្លែ​ឈើ​ដែល​មាន​គុណ​ស​ម្ប​តិ្ត​គ្រប់គ្រាន់​ជាង​ផ្លែឈើ​ដទៃទៀត​។​
​តាម​របាយការណ៍​ទាក់ទិន​និង​សុខភាព បានឲ្យដឹងថា ការញុំ​ផ្លែ​ធុរេ​ន អាច​ជួយ​ស្រោចស្រង់ សុខភាព​ពី​ជំងឺ ធ្វើ​ជួសជុល​កោសិកា​សាច់ដុំ ធ្វើឲ្យ​ឆ្អឹង​រឹងមាំ និង​ការពារ​ថ្គាម និង​ធ្មេញ ឲ្យមាន​សុខភាព​ល្អ ជាង​នេះ​ទៅ​ទៀត​ធ្វើឲ្យ​រាងកាយ​ស្រស់ស្អាត ជួយ​ដល់​ប្រពន្ធ រំលាយ​អាហារ ប្រឆាំង​និង​រោគ​ឈឺ​មួយ​ចំហៀង​ក្បាល​។ នៅក្នុង​ផ្លែ​ធុរេន ក៏​មាន​ជាតិ​អាស៊ី​ដ អា​មី​ណូ ដែល​ជួយ​ឲ្យ​ប្រពន្ធ​ខួរក្បាល មាន​កម្រិត​លូតលាស់​ខ្ពស់​។​
​លើសពីនេះទៅទៀត ផ្លែ​ធុរេន ជួយ​បន្សុត​ឈាម និង​ជួយ​ឲ្យ​កម្រិត​ផ្លូវភេទ​កើន​ឡើង​។​

​សារៈប្រយោជន៍​នៃ​ផ្លែ​ធុរេន ក្រៅ​ពី​កា​រញុំា​ឆី ដ៏​ផ្អែម​ឆ្ងុយឆ្ងាញ់​នោះ យើង​អាច​យក​វា​ធ្វើ​ការ៉េម ជាទី​ពេញចិត្ត ទឹក​ក្រឡុក ស្ករ​គ្រាប់ និង​អាច​ដុត​ជាមួយ​នឹងមាន់​យ៉ាង​ឈ្ងុយឆ្ងាញ់ ជាដើម​។​

​តែ​ចូរ​ចង​ចាំ​ថា​៖

​មនុស្ស​ដែល​មាន​ជំងឺ​ទឹកនោម​ផ្អែម​សម្ពាធ​ឈាម​ខ្ពស់​គឺ​ជា​ជំងឺ​រលាក ជំងឺ​តំរងនោម​, ស្ត្រី​មាន​ផ្ទៃពោះ​វា​មិនគួរញុំ​ធុរេន​នោះទេ​។​
– អ្នក​ដែល​មាន​លក្ខខណ្ឌ​យិន​, កំដៅ​ដោយមាន​រោគសញ្ញា​: ស្បែក​ស្ងួត ក្តៅ​បាតជើង ដេក​យប់​បែកញើស​ច្រើន ទឹកនោម​ឡើង​លឿង ខ្សោះ​ជាតិ​ទឹក ដេក​មិន​លក់ ត្រូវការ​បរិភោគ​ដើម្បី​បំបាត់​រោគសញ្ញា​ទាំងនេះ ។​
– សម្រាប់​មនុស្ស​ដែល​ចង់​ស្រក់​ទម្ងន់ និង​ដោះ​ក្បាលពោះ គួរតែ​កំណត់​កា​រញុំា​ផ្លែ​ធុរេ​ន​
– កុំ​បរិភោគ ធុរេ​ន រួមគ្នា​ជាមួយ​នឹង​ភេសជ្ជៈ​ដូចជា​កាហ្វេ​ឬ​ស្រា​បៀ​រ វា​អាច​ចោទ​បញ្ហា​រំលាយ​អាហារ​ដូច​ជា​ជម្ងឺ​ប៉ោង​ពោះ​ចង្អោ​រ ធ្វើ​ឲ្យ​ស្ទះ​ផ្លូវដង្ហើម និង​ធ្វើឲ្យ​រាងកាយ​អស់កំលាំង​។​ម្យ៉ាងវិញទៀត​វា​ធ្វើឲ្យ ក្នុង​ខ្លួន​មនុស្ស​មាន​សម្ពោធ​ឈាម​ឡើង​ខ្ពស់ ឈឺក្បាល និង​បង្ករ​ឲ្យដាច់​សរសៃខួរ​ទៀតផង​៕
https://i1272.photobucket.com/albums/y389/domneng/1306726845182_zps9ff85163.jpg
https://i1272.photobucket.com/albums/y389/domneng/durain1_zps1a760905.jpg

មតិយោបល់