ព័ត៌មានជាតិ

ត្រៀមៗអ្នកដែលចតរថយន្ត ម៉ូតូ លើចិញ្ចើមផ្លូវ អាជ្ញាធរនិងយកទៅ…

ភ្នំពេញ: យោងតាមផេករដ្ឋបាលខណ្ឌដូនពេញបានឲ្យថា នឹងធ្វើការស្ទូច អូស រថយន្តដែលចតនៅលើផ្លូវថ្មើរជើង តាមបណ្តោយមហាវិថីព្រះនរោត្តម យកទៅរក្សាទុកចំនួន ១៤ថ្ងៃ ទុកជាការព្រមាន។

ដោយពិនិត្យឃើញថាបងប្អូនប្រជាពលរដ្ឋយើងមួយចំនួនតូច ក៏ដូចជាតាមគ្រឹះស្ថានរដ្ឋ និងឯកជនមួយចំនួននៅតែបន្តយករថយន្ត មកឈប់ចតនៅលើផ្លូវថ្មើរជើងបង្កបាត់បង់សណ្តាប់ធ្នាប់ និងរបៀបរៀបរយ បាំងផ្លូវថ្មើរជើងរបស់បងប្អូនប្រជាពលរដ្ឋទូទៅ និងជនពិការ ដដែល ។

រដ្ឋបាលខណ្ឌដូនពេញ សូមធ្វើការអំពាវនាវយ៉ាងទទូច សូមឲ្យបងប្អូនប្រជាពលរដ្ឋ មន្ត្រីរាជការ ក៏ដូចជាក្រុមហ៊ុនឯកជន ដែលមានយានជំនិះគ្រប់ប្រភេទត្រូវតែបញ្ឈប់ការឈប់ចត លើផ្លូវថ្មើរជើង ជាពិសេសមហាវិថីព្រះនរោត្តមនេះ ក្នុងករណីនៅតែមិនអនុវត្តតាមការជូនដំណឹងរបស់រដ្ឋបាលខណ្ឌ ក៏ដូចជារដ្ឋបាលរាជធានីភ្នំពេញ នោះរដ្ឋបាលខណ្ឌ នឹងធ្វើការស្ទូច អូស យករថយន្តទាំងនោះយកទៅរក្សាទុកនៅសាលាខណ្ឌដូនពេញ ដោយទុករយ:ពេល ១៤ថ្ងៃទើប ប្រគល់ជូនម្ចាស់រថយន្តវិញ ។

«ដូច្នេះ សូមបងប្អូនចូលរួមទាំងអស់គ្នា ដើម្បីសណ្តាប់ធ្នាប់ និង សោភ័ណភាពទីក្រុងរបស់យើង»៕

មតិយោបល់