បាដាដ:មនុស្សរហូតដល់ទៅ 18 នាក់បានស្លាប់និង 44 នាក់ទៀតត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យក្រោយការបំផ្ទុះនិងវាយប្រហារគ្នានៅកន្លែងផ្សេងៗគា្ននៅក្នុងទីក្រុងបាដាដនិងកន្លែងមួយចំនួនទៀតគឺគ្រាន់តែក្នុងរយះពេលមួយថ្ងៃអង្គារកាលពីម្សិលមិញប៉ុណ្ណោះ។
ប្រហែលជា 400 គីឡូម៉ែតពីទីក្រុងបាដាដមានឈុតឆាកបាញ់ប្រហារមួយរវាងក្រុមប៉ូលិសសន្តិសុខនិងក្រុមខ្មាន់កាំភ្លើងមួយក្រុមដែលចុងក្រោយបានបណ្តាលឲ្យស្លាប់សន្តិសុខបីនាក់បានស្លាប់និងបួននាក់នៃក្រុមខ្មាន់កាំភ្លើងផងដែរហើយទាហាន 15 នាក់ទៀតត្រូវបានចាប់ខ្លួនក្នុងការសង្ស័យ។
ក៏មានការបំផ្ទុះពីរផ្សេងគ្នាដែលកើតឡើងក្នុងទីក្រុងបាដាដដែលបានសម្លាប់មនុស្សអស់ 10 នាក់រួមមានទាំងភេវរករមា្នក់ផង និង របួសជាច្រើននាក់ខណះដែលការបាញ់ប្រហារមួយផ្សេងទៀតនៅតំបន់ Dowr ប្រហែលជា 150 គីឡូម៉ែតពីបាដាដបានសម្លាប់មនុស្សពីរនាក់និងរបួសពីរនាក់បន្ថែមទៀត។
គួរបញ្ជាក់ផងដែរថាការបាញ់ប្រហារនិងការបំផ្ទុះដែលបានកើតឡើងម្សិលមិញគឺស្ថិតនៅក្រោយតែមួយថ្ងៃនៃការកើតឡើងស្រដៀងគ្នាហើយបានសម្លាប់មនុស្សដល់ទៅ 34 នាក់និងរបួស 155 នាក់ដែលវាធ្វើឲ្យទីក្រុងបាដាដក្លាយជារឿងធម្មតានៃការធ្វើអត្តឃាតនិងបំផ្ទុះគ្រាប់បែកនៃក្រុមភេវរករដែលគេជឿជាក់ថាភាគច្រើនជាក្រុមអាល់កៃដាដែលនៅពីក្រោយរឿងនេះ៕
https://i1272.photobucket.com/albums/y389/domneng/3D/4b11f83eae931a0c2f0f6a706700fc2d_zps456ee801.jpg
https://i1272.photobucket.com/albums/y389/domneng/3D/90e925b60df471080a0f6a706700f087_zps1cd40dab.jpg
https://i1272.photobucket.com/albums/y389/domneng/3D/alalam-634940305384127667_zps04b3501c.jpg
https://i1272.photobucket.com/albums/y389/domneng/3D/Baqeri_d20130320092648350_zps3075de3e.jpg
មតិយោបល់