នៅក្នុងវេទិកា D11 All Things Digital លោក Tim Cook នាយកប្រតិបត្តិក្រុហ៊ុន Apple បាននិយាយឲ្យដឹងថា អ្នកស្រី Lisa Jackson ដែលជាអតីតប្រធានទីភ្នាក់ងារការពារបរិស្ថានរបស់សហរដ្ឋអាមេរិក ត្រូវបានជ្រើសតាំងជាប្រធានបរិស្ថានរបស់ Apple។
កាលពីឆ្នាំ ២០១២ អ្នកស្រី Jackson បានធ្វើការលាឈប់ពីមុខតំណែងប្រធានទីភ្នាក់ងារការពារបរិស្ថានរបស់សហរដ្ឋអាមេរិក ជាមួយនឹងការចំណាយពេលអស់ ៤ឆ្នាំរបស់អ្នកស្រី។
នាយកប្រតិបត្តិ Apple មិនបាននិយាយអ្វីច្រើននោះទេ ព្រោះថា វាជាវេទិកាមួយដែលមិនមានពេលវេលាច្រើនសម្រាប់និយាយរឿងរបស់អ្នកស្រី Jackson។
ក្រុមអ្នកវិភាគបាននិយាយថា ការដែល Apple ជ្រើសរើសអ្នកស្រី Jackson ឲ្យកាន់តំណែងខាងលើគឺមកពីក្រុមហ៊ុន Apple ចង់ឲ្យបរិយាកាសនៅកន្លែងធ្វើការមានផាសុកភាព និងមិនចង់ឲ្យផលិតផលរបស់ខ្លួនប៉ះពាល់ដល់បរិស្ថាន៕
មតិយោបល់