ភ្នំពេញៈ ក្រោយទទួលបានព័ត៌មានថា មានពលករចំនួន១៨នាក់ ដែលគេសង្ស័យថាជាពលរដ្ឋខ្មែរ ត្រូវបាន ឃាត់ខ្លួន ពីបទចូលនេសាទខុសច្បាប់ នៅក្នុងប្រទេសឥណ្ឌូនេស៊ី តាមរយៈទូកនេសាទ របស់ជនជាតិថៃឈ្មោះ KM. JHF 6525 ។
លោកទេសរដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការ អន្តរជាតិ បានណែនាំឲ្យ ស្ថានឯកអគ្គរាជទូតកម្ពុជា ប្រចាំប្រទេសឥណ្ឌូនេស៊ី៖ ចុះទៅពិនិត្យជាក់ស្តែងអំពី ស្ថានភាព និងសុខភាពរបស់ពលករ ទាំងអស់ខាងលើ ធ្វើទំនាក់ទំនងជាមួយអាជ្ញាធរ មានសមត្ថកិច្ចឥណ្ឌូនេស៊ី សុំឲ្យមានការដោះលែងពលរដ្ឋខ្មែរ ទាំងនោះ ដែលជាជនរងគ្រោះ ដោយការជួញដូរមនុស្ស និងសហការជាមួយអង្គការអន្តរជាតិ ទេសសន្តរប្រវេសន៍ (IOM) នៅហ្សាកាតា ដើម្បីរៀបចំការធ្វើ មាតុភូមិនិវត្តន៍ របស់ពលករទាំង១៨នាក់ បានឆាប់រហ័ស ៕
មតិយោបល់