ព័ត៌មានសុខភាព

ងាយៗ សក់របស់អ្នកនឹងត្រង់ស្អាត ដោយមិនចាំបាច់អ៊ុត

បរទេសៈ ដើម្បីទទួលបានសក់ត្រង់ស្អាត ហើយមាន​ភាព​រស់រវើក នារីភាគច្រើនតែងតែទៅពន្លាសក់ដោយប្រើទឹកថ្នាំគីមី។ វិធីមួយនេះត្បិតតែឃើញលទ្ធផលភ្លាមៗ ប៉ុន្តែសារធាតុក្តៅរបស់វាអាចធ្វើឲ្យប៉ះពាល់ដល់ស្បែកក្បាល ឬខូចសក់ ប្រសិនបើអ្នកប្រើញឹកញាប់ពេក។

ផ្ទុយទៅវិញ ប្រសិនបើអ្នកប្រើគ្រឿងផ្សំពីធម្មជាតិ សក់របស់អ្នកមិនត្រឹមតែត្រង់ស្អាតប៉ុណ្ណោះទេ ថែមទាំងជួយថែបំប៉នសក់ និងស្បែកក្បាលឲ្យមានសុខភាពល្អថែមទៀត។

របស់ដែលត្រូវការ៖
– ខ្ទិះដូង
– ប្រេងរុក្ខជាតិ (ប្រេងផ្កាឈូករ័ត្ន)
– ក្រូចឆ្មា

ការអនុវត្ត៖
– ច្របាច់ទឹកក្រូចឆ្មាមួយផ្លែចូលទៅក្នុងកំប៉ុងជ័រមួយ
– បន្លែមប្រេងផ្កាឈូករ័ត្ន ២ស្លាព្រាបាយ
– ខ្ទិះដូងចំនួន ៣ស្លាបព្រា
– បន្ទាប់មកគ្របកំប៉ុងជ័រឲ្យជិត រួចក្រឡុកឲ្យរលាយចូលគ្នា។

ការអនុវត្ត៖
– ដំបូងអ្នកត្រូវយកថង់ប្លាស្ទិចរុំត្រឹមកចុះក្រោម កុំឲ្យប្រលាក់
– បន្ទាប់មកត្រូវលាបល្បាយនេះនៅលើសក់ឲ្យសព្វទាំងអស់។
– បន្ទាប់មកទៀតបួងសក់ឡើង ហើយយកថង់ប្លាស្ទិចគ្រប់សក់ឲ្យជិត។
– បន្ទាប់ពី ៣០នាទី អ្នកត្រូវលាងសម្អាតចេញ។
– អនុវត្តវិធីនេះ ២ដងក្នុមួយសប្តាហ៍ អ្នកនឹងឃើញលទ្ធផលដ៏គួរឲ្យភ្ញាក់ផ្អើល។

traightened hair

សូមទស្សនាវីដេអូខាងក្រោម៖

មតិយោបល់