កាលពីថ្មីៗនេះ នៅលើគេហទំព័រ Three របស់អង់គ្លេសបានចុះផ្សាយព័ត៌មានអំពី Galaxy S4 mini តាមរយៈវីដេអូ។
នៅមុននេះប៉ុន្មានថ្ងៃ មានព័ត៌មានល្បីពេញអ៊ីនធើណែតថា Galaxy S4 mini ត្រូវបានក្រុមហ៊ុន Samsung បង្ហោះបង្ហាញនៅលើគេហទំព័រ Samsung ហើយនៅពេលនេះ ស្រាប់តែ Three បានបង្ហាញវីដេអូស្ដីអំពី Galaxy S4 mini។
គេនៅមិនទាន់ដឹងថា Galaxy S4 mini ពិតជាមានមែន ឬមួយយ៉ាងណាទេ ព្រោះថា ក្រុមហ៊ុន Samsung មិនបានបង្ហើបឲ្យដឹង ប៉ុន្តែកាលពី Galaxy S3 ក្រុមហ៊ុន Samsung បានបង្កើត Galaxy S3 mini ដូច្នេះគេក៏រំពឹងថា Galaxy S4 ក៏មាន mini ដែរ។
គួរបញ្ជាក់ផងដែរថា នៅថ្ងៃទី ២០ខែមិថុនា ឆ្នាំ ២០១៣ ខាងមុខនេះ ក្រុមហ៊ុន Samsung នឹងរៀបចំព្រឹត្តិការណ៍មួយបង្ហាញវត្តមាន Android tablet ដែលនៅក្នុងនោះក៏មាន Windows ផងដែរ៕
មតិយោបល់