ភ្នំពេញៈ បុរសម្នាក់រួមដំណើរនិងស្រ្តីម្នាក់ទៀតបើករថយន្តNISSANមួយគ្រឿងក្នុងល្បឿនយឺតៗបំរង់បត់ស្តាំដៃឆ្លងផ្លូវត្រូវបានបុរសស្រវឹងស្រាធ្លាក់ភ្នែកម្នាក់បើករថយន្តCOROLLAមួយគ្រឿងមកពី ក្រោយគៀបាក់កញ្ចក់ខាងឆ្វេងម្ខាង។
ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង៧និង៥០នាទីយប់ ថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១៨ ស្ថិតនៅចំណុចស្តុបសំណង់(១២) តាមបណ្តោយផ្លូវ១៨២ ក្នុងសង្កាត់ទឹកល្អក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។
តាមប្រភពពីស្ត្រីម្នាក់ដែលជាម្ចាស់រថយន្តរងគ្រោះបានប្រាប់ឲ្យដឹងថា មុនកើតហេតុ រូបមានគ្នាប្រុសស្រី២នាក់ បើករថយន្តមួយគ្រឿងម៉ាក NISSAN MARCH ពណ៌ស ពាក់ស្លាកលេខ ខេមរភូមិន្ទ01-2-7985 ធ្វើដំណើរតាមបណ្តោយផ្លូវ១៨២ ទិសដៅពីកើតទៅលិច លុះមកដល់ចំណុចកើតហេតុខាងលើ បានបង្អង់ល្បឿនយឺតៗបម្រុងបត់ស្តាំដៃមកផ្លូវ២៦៥ ខណៈនោះក៏មានបុរសស្រវឹងស្រាធ្លាក់ភ្នែកម្នាក់បើករថយន្តមួយគ្រឿងម៉ាកCOROLLA ពណ៌ក្រហម ពាក់ស្លាកលេខ ភ្នំពេញ 2J-0747 មកពីក្រោយស្របទិសដៅគ្នាបានកៀររថយន្តរងគ្រោះផ្នែកខាងឆ្វេងបណ្តាលឆ្កូតទ្វារទាំង២និងបាក់កញ្ចក់ម្ខាង។
ក្រោយកើតហេតុភាគីទាំងសងខាងបានបើករថយន្តមកអែបនិងចិញ្ចើមផ្លូវដើម្បីសម្របសម្រួសគ្នា ដោយភាគីរងគ្រោះទារសំណងចំនួន៤០០ដុល្លារ ដោយជនបង្កហ៊ានឲ្យតែ២០០ដុល្លារ និងមានការ ចរចារគ្នាអស់រយៈជាង២ម៉ោងនៅតែត្រូវគ្នា ទើបបានទំនាក់ទំនងទៅសមត្ថកិច្ចមូលដ្ឋាននិងជំនាញបានចុះមកដល់បានឲ្យភាគីទាំងសងខាងសម្របសម្រួសគ្នាបន្តទៀតដោយភាគីបង្កបានឲ្យសំ ណងទៅភាគីរងគ្រោះចំនួន២៥០ដុល្លារ ដោយភាគីរងគ្រោះព្រមទទួលយកដើម្បីបញ្ចប់រឿងនៅនឹងកន្លែងកើតហេតុ៕
មតិយោបល់