ព័ត៌មានជាតិ

(វីដេអូ) សាហាវណាស់! យុវតីវ័យ១៨ឆ្នាំម្នាក់ ត្រូវឃាតក រំលោភរួចសម្លាប់ចោលយ៉ាងព្រៃផ្សៃទាំងអាក្រាតកាយ

​រនតគិរីៈ លោកវរសេនីយ៍ទោ ថេង ចន្ទធី អធិការនគរបាលស្រុកលំផាត់ បានប្រាប់ Post News ថា មានករណីឃាតកម្មរំលោភសម្លាប់។

ហេតុការណ៍កើតឡើងនៅវេលាម៉ោង ៧ព្រឹក ថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៧ បានទទួលសេចក្ដីរាយការណ៍ពីឈ្មោះ ខាំឡា កេល ត្រូវជាឪពុកជនរងគ្រោះ ថាមានករណី ឃាតកម្មរំលោភសម្លាប់ នៅចំណុចក្បែររោងចំការ របស់ឈ្មោះ សួង សុខលី ស្ថិតនៅភូមិចាងរ៉ា ឃុំប៉ាតាង ស្រុកលំផាត់ ខេត្តរតនគិរី។
ជនរងគ្រោះឈ្មោះ កេល លាភ ភេទស្រី អាយុ១៨ឆ្នាំ ជនជាតិទំពួន ស្នាក់នៅភូមិ ឃុំកើតហេតុខាងលើ។

ជនរងគ្រោះជាសិស្សរៀននៅវិទ្យាល័យសម្ដេចឪ សម្ដេចម៉ែ ហើយបានជួលផ្ទះស្នាក់នៅ ដោយមានការឧបត្ថមចេញថ្លៃស្នាក់នៅពីអង្គការអាយដាល(សង្គ្រោះជនក្រីក្រជនជាតិដើមភាគតិច)។ កាលពីថ្ងៃទី២២ និងថ្ងៃទី២៣ ព្រឹក ឪពុកជនរងគ្រោះបានទូរសព្ទ ទៅជនរងគ្រោះតែមិនចូល ហើយគិតថាកូនជាប់រវល់រៀន។ លុះដល់ថ្ងៃទី២៤ មានអ្នកច្រូតសណ្ដែកបានថតរូប ម៉ូតូ យកមកអោយឪពុកជនរងគ្រោះមើល ពេលឃើញម៉ូតូ ឪពុកជនរងគ្រោះស្គាល់ម៉ូតូក៏នាំគ្នាមកមើល ហើយបានរកឃើញសាកសពជនរងគ្រោះ ទើបរាយការណ៍មកសមត្ថកិច្ចតែម្ដង។

បច្ចុប្បន្ន កម្លាំងជំនាញ នៃស្នងការដ្ឋាន នគរបាលខេត្ត បានសហការជាមួយកម្លាំជំនាញស្រុកលំផាត់ និងកម្លាំងប៉ុស្ដិ៍ ដើម្បីស៊ើបអង្គេត និងស្រាវជ្រាវ តាមនីតិវិធី។ សាកសពជនរងគ្រោះ យើងបានដំណើរការធ្វើការប្រគល់ និងទទួលជូនគ្រួសារជនរងគ្រោះដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី៕

https://youtu.be/O-58YhY9ceo

មតិយោបល់