ព័ត៌មានជាតិ

Apple បង្កើត​គម្រោង​ថ្មី យក iPhone ចាស់​ប្ដូរ​យក iPhone ថ្មី​

ក្រុមហ៊ុន Apple កំពុង​តែមាន​គម្រោង​ផ្ដល់ជូន​នូវ​លក្ខខណ្ឌ​ពិសេស​មួយ​ដល់​អតិថិជន​ក្នុង​ការយក iPhone ម៉ូ​ដែល​ចាស់ មក​ប្ដូរ​យក iPhone ថ្មី​។ នេះ​បើ​យោងតាម Bloomberg TV បាន​រាយការណ៍​។​
​នេះ​ជា​លើកទីមួយ​ហើយ ដែល​ក្រុមហ៊ុន Apple ផ្ដល់ជូន​នូវ​គម្រោង​ពិសេស​នេះ​ដល់​អតិថិជន ប៉ុន្តែ​គេ​មិនទាន់​ដឹង​ច្បាស់​ថា ការយក iPhone ចាស់​មក​ប្ដូរ​ថ្មី​នេះ មាន​លក្ខខណ្ឌ​អ្វីខ្លះ​នោះទេ​។​
​សារព័ត៌មាន Bloomberg បាន​រាយការណ៍​ថា ព័ត៌មាន​នេះ ទទួលបាន​មកពី​ប្រភព​អ្នក​ដែល​ធ្វើការ​នៅក្នុង​គម្រោង​ថ្មី​នេះ បាន​បង្ហើប​ឲ្យ​ដឹង ហើយ​កម្មវិធី​នេះ នឹងត្រូវ​ចាប់ផ្ដើម​នៅក្នុង​ខែ​នេះ​តែម្ដង ប៉ុន្តែ​សម្រាប់​កាលបរិច្ឆេទ​នៅ​មិនទាន់​ដឹង​នោះទេ គ្រាន់តែ​ដឹងថា អ្នក​អតិថិជន​ទាំងអស់​អាច​យក iPhone របស់ខ្លួន​មក​ប្ដូរ​យក iPhone 5 បាន​។​
​គួរបញ្ជាក់​ផងដែរ​ថា នេះ​ជា​ព័ត៌មាន​ចចាមអារ៉ាម​ដំបូង​ដែល មិន​ធ្លាប់​ឮ​ពីមុន​ឡើយ​សម្រាប់​ក្រុមហ៊ុន Apple៕

Apple_iPhone_5_VS_iPhone_4

មតិយោបល់