ព័ត៌មានជាតិ

ក្លិប Napoli បញ្ជាក់​ពី​តោ​ខៀវ​មាន​គម្រោង​ពិភាក្សា​រឿង Edinson Cavani

​ប្រធាន​ជាន់ខ្ពស់​របស់​ក្លិប Napoli លោក Aurelio De Laurentiis បានបញ្ជាក់​ថា គាត់​រំពឹង​នឹង​បើក​ការពិភាក្សា​ជាមួយនឹង​ក្លិប​តោ​ខៀវ អំពី​លទ្ធភាព​លក់​កីឡាករ Edinson Cavani​។​
​អ​នា​គត់​របស់ Edinson Cavani បន្ទាប់​ពី​បង្ហាញ​ទម្រង់​លេងឲ្យ​ជាតិ​ខ្លួន​នៅ Uruguay នឹង​ធ្វើ​ការផ្លាស់​ទី​ទៅកាន់ ក្លិប​ផ្សេង ដូចជា Chelsea, Manchester City, Real Madrid និង Paris Saint Germain ដែល​ចាប់អារម្មណ៍​លើ​កីឡាក​រវ័យ ២៦ ឆ្នាំ ។​

​លោក De Laurentiis សង្ឈឹមថា នឹង​អាច​រក្សា​កីឡាករ Cavani នៅ​ក្លិប Napoli ប៉ុន្តែ​ខ្លាច​តែ​គាត់​ចាក់ចេញ​ដោយសារតែ​លុយ​ទាក់ទាញ​ទឹកចិត្ត​កីឡាករ​រូបនេះ​។​

​លោក​បាន​បន្តទៀតថា ប្រសិន Cavani គឺ​លក់​ក្នុង​ទំហំ​ទឹកប្រាក់ 53.5 លាន​ផោន ដែល​អាច​ជា​ការចាប់អារម្មណ៍​ពី​តោ​ខៀវ Chelsea លើ​កីឡាករ Cavani ហើយ​ពួកគេ​អាច​ខ​ល​មក​ខ្ញុំ​ប៉ុន្មាន​ម៉ោង​ទៀត​នេះ​។​
​លោក​បាន​បញ្ជាក់​ជា​ចុង​ក្រោយ​ទៀត ថា ការ​ដាក់​តម្លៃ​ចេញ​នេះ លោក​សង្ឈឹមថា​អាច​រក្សា​កីឡាករ​រូបនេះ​ស្នាក់នៅ តែ​បើសិនជា​មិន​អាច​ទៅរួច​នោះទេ លោក​ពិតជា​ពិបាក​នឹង​រក​កីឡាករ​ជំនួស​តំណែង Cavani ៕​
https://i1272.photobucket.com/albums/y389/domneng/3%20lady/Edinson-Cavani-Napoli-Serie-A_2887255_zps9793f7a0.jpg

មតិយោបល់