ព័ត៌មានជាតិ

ដំណើរ​ទៅកាន់ Houtong ភូមិ​សត្វ​ឆ្មា​ដ៏​រីករាយ​នៅ​តៃវ៉ាន់​

Houtong គឺ​ជា​ទីក្រុង​រ៉ុក​រករ៉ែ​ដ៏​តូច​មួយ ដែល​ស្ថិតនៅ Rueifang ក្នុង​ទីក្រុង​តៃវ៉ាន់​។​នៅក្នុង​តំបន់​ដែរ​ជា​តំបន់​ល្បីល្បាញ ដោយ​មាន​ខ្សែ​រថភ្លើង​ចាស់ Yilan Line ដែល​ត្រូវបាន​ស្ថាបនា​ឡើង ក្នុងអំឡុងពេល​ស្ថិតនៅក្រោម​អាណានិគម​ជប៉ុន សម្រាប់​បម្រើ​ដល់​ការដឹកជញ្ជូន​ធនធាន​ចេញ​ទៅ​ភាគ​ពាយព្យ​នៃ​ទីក្រុង​តៃវ៉ាន់​។​Houtong គឺ​មាន​ចំណត​រថភ្លើង​ដែល​ឈប់​នៅ Yilan Line និង​ជា​តំបន់​រុករក​រ៉ែ ធ្បូង​ថ្ម​ដ៏​ធំ​រហូតមកដល់​ឆ្នាំ ១៩៧០​។​ធ្បូង​ថ្មពី​តំបន់ Houtong ដែល​ត្រូវបាន​យក​ទៅ​ផលិត​ជា​ផលិត​នោះ​គឺ​មាន​ចំនួន 220,000 នៃ​ធ្បូងថ្ម ដែល​ជា​ចំនួន​ដ៏​ធំ ក្នុង​តំបន់​តែ​មួយ​នេះ​ដែល​ស្ថិតនៅ តៃវ៉ាន់​។​ដោយ​ល្បី​ខាង​រ៉ែ​ធ្បូងថ្ម និង​បង្កើន​ការផលិត បាន​ទាក់ទាញ​ឲ្យមាន​ការ​ចំណាកស្រុក ទៅកាន់ Houtong ដោយ​មាន​ចំនួន ៩០០ គ្រួសារ និង មាន​មនុស្ស​ជាង ៦ ០០០ នាក់​។​

​ឧស្សាហកម្ម​រ៉ែ​ធ្បូងថ្ម ចាប់ផ្តើម​ធ្លាក់ នៅ​ឆ្នាំ ១៩៩០ ការអភិវឌ្ឍន៍ នៅ Houtong កាន់តែ​មាន​ផល​អាក្រក់​។​អ្នក​ចំណាក់ស្រុក​វ័យក្មេង​បាន​ចាក់ចេញ ដោយ​ស្វែងរក​ការងារ​ធ្វើ​នៅ​ទីក្រុង​ផ្សេង និង​មាន​តែ ២ ទៅ ៣ គ្រួសារ​នៃ​ចំណាក់ស្រុក​ដែល​រស់នៅ​ទី​នេះ​។​ទោះ​បី​ជា​បញ្ហា​រុក​រ៉ែ​ធ្បូង​មាន​ការធ្លាក់ចុះ និង​មាន​ចំណាក់ស្រុក​ចេញ​ច្រើនក្តី តែ​មកដល់​ឆ្នាំ ២០០៨ ដែល​ធ្វើឲ្យ Houtong បើក​ទំព័រ​ថ្មី​ខ្លួន​វិញ​នោះ​គឺ មាន​ក្រុមការងារ​ដែល​ផ្តោត​លើ​សត្វ​ឆ្មា ដើម្បី​ឲ្យ​អ្នកស្រុក​រស់នៅ​ទី​នេះ​រស់​ជាមួយនឹង​សត្វ​ឆ្មា​បែប​បរិស្ថាន ដែល​មាន​លក្ខណៈ​ល្អប្រសើរ​ជាង​មុន​។​ដោយ​ការងារ​ស្ម័គ្រ​បែប​រស់នៅ​ជាមួយនឹង​សត្វ​ឆ្មា​នេះ ពួកគេ​បាន​បង្ហោះ​រូបភាព​លើ​អន​ឡាញ និង​ទទួលបាន​ការឆ្លើយតប​ស្រលាញ់​សត្វ​ឆ្មា​យ៉ាងច្រើន​លើសលប់ និង​ទទួលបាន​ការទាក់ទាញ​បំផុត​។​ជាមួយនឹង​រូប​ដែល​បាន​បង្ហោះ​នោះ បាន​ធ្វើឲ្យ​មាន​កំណើន​ទេសចរ​ចូលទ​ស្សនា​តំបន់​យ៉ាងច្រើន ជាពិសេស​នាពេល​ចុង​សប្តាហ៍​ដោយ​ពួកគេ​ចូល​មក​ថតរូប​សត្វ​ឆ្មា និង​ថត​ជាមួយនឹង​ឆ្មា​។​

​ការ​ហៀរ​ចូល​នៃ​ភ្ញៀវ​ទេសចរ​ក្នុង​តំបន់ Houtong បាន​ធ្វើឲ្យ​ប្រជាពលរដ្ឋ​ក្នុង​តំបន់​នេះ​កែប្រែ​មុខមាត់​ថ្មី ដោយ​បើកហាង​លក់​វត្ថុ​អនុស្សាវរីយ៍ និង​កុម្ម៉ង់ នំ​ប័ង​រូប​សត្វ​ឆ្មា​។​តាំង​ពី​ជើងភ្នំ រហូត​ដល់​កំពូល​នៃ​តំបន់ Houtong គឺ​ពោរពេញ​ទៅ​ដោយ​សត្វ​ឆ្មា និង​រូបគំនូរ​សត្វ​ឆ្មា និង​ឲ្យ​ឆ្មា​ចុះ​ពី​ភូមិ​ដើម្បី​ទទួលភ្ញៀវ​ទេសចរ​ដែល​មក​ដល់​តាម​រថភ្លើង​។​

​សត្វ​ឆ្មា​ទាំងនោះ​ត្រូវបាន​មើលថែរក្សា​ដោយ​អ្នកស្រុក ដែល​រស់នៅ​ទីក្រុង​នេះ ។​Chan Bi-yun វ័យ ៥៨ ឆ្នាំ​ដែល​បាន​ចូល​និវត្ត​ពី​ការងារ បាន​ទទួល​ប្រាក់កម្រៃ​យ៉ាងច្រើន​ពី Houtong ដែល​មាន​កំណើន​ទេសចរ​ចូល​មក​នោះ ដែល​ផ្តល់​កំណើត​ថ្មី​ដល់​លោក​។​
​លោក​បានឲ្យដឹងថា លោក​បាន​ចិញ្ចឹមសត្វ​ឆ្មា​ចំនួន ៥ ដែល​ជា​កម្ម​សិទ្ធ​របស់​អ្នកជិតខាង​ម្នាក់​ដែល​បាន​ស្លាប់​កាលពី ៩ ឆ្នាំមុន និង​វា​បាន​ផ្តល់​កូន​បន្តបន្ទាប់​យ៉ាងច្រើន​។​
Houtong មានឈ្មោះ​ដើម​ថា Hou Dong ដែល​បកប្រែ​ថា​ជា​គុហា​សត្វ​ស្វា ដោយសារ​តែ​ទីនេះ​មាន​គុហា និង​សត្វ​ស្វា​ព្រៃ​៕
https://i1272.photobucket.com/albums/y389/domneng/3%20lady/houtong-cats2_zpse2d0fea5.jpg
https://i1272.photobucket.com/albums/y389/domneng/3%20lady/houtong-cats-12_zps1de6f458.jpg
https://i1272.photobucket.com/albums/y389/domneng/3%20lady/houtong-cats-26_zps6fc6a2b3.jpg
https://i1272.photobucket.com/albums/y389/domneng/3%20lady/houtong-cats-35_zps1f7aa7eb.jpg
https://i1272.photobucket.com/albums/y389/domneng/3%20lady/houtong-cats-42_zps2389b64a.jpg
https://i1272.photobucket.com/albums/y389/domneng/3%20lady/houtong-cats-52_zps37db7c09.jpg
https://i1272.photobucket.com/albums/y389/domneng/3%20lady/houtong-cats-62_zps004bb1f8.jpg
https://i1272.photobucket.com/albums/y389/domneng/3%20lady/houtong-cats-72_zps4504d18a.jpg
https://i1272.photobucket.com/albums/y389/domneng/3%20lady/houtong-cats-82_zps6887f2ce.jpg
https://i1272.photobucket.com/albums/y389/domneng/3%20lady/houtong-cats-92_zps36bc7c0c.jpg
https://i1272.photobucket.com/albums/y389/domneng/3%20lady/houtong-cats-102_zps10c33e78.jpg
https://i1272.photobucket.com/albums/y389/domneng/3%20lady/houtong-cats-112_zps1e87ebc3.jpg
https://i1272.photobucket.com/albums/y389/domneng/3%20lady/houtong-cats-122_zps9a2ed26d.jpg
https://i1272.photobucket.com/albums/y389/domneng/3%20lady/houtong-cats-136_zps5b5410f1.jpg
https://i1272.photobucket.com/albums/y389/domneng/3%20lady/houtong-cats-156_zps7fc3f0f1.jpg
https://i1272.photobucket.com/albums/y389/domneng/3%20lady/houtong-cats-162_zps7cbf44f8.jpg
https://i1272.photobucket.com/albums/y389/domneng/3%20lady/houtong-cats-186_zps8d99c6a8.jpg
https://i1272.photobucket.com/albums/y389/domneng/3%20lady/houtong-cats-192_zpsd6af4b06.jpg
https://i1272.photobucket.com/albums/y389/domneng/3%20lady/houtong-cats-202_zps526bc594.jpg
https://i1272.photobucket.com/albums/y389/domneng/3%20lady/houtong-cats-212_zpsb9e41502.jpg
https://i1272.photobucket.com/albums/y389/domneng/3%20lady/houtong-cats-2310_zps128042fe.jpg
https://i1272.photobucket.com/albums/y389/domneng/3%20lady/houtong-cats-246_zps00ae44cc.jpg
https://i1272.photobucket.com/albums/y389/domneng/3%20lady/houtong-cats-252_zps3a0e09bb.jpg

មតិយោបល់