ក្រុមហ៊ុន HP គឺបានតែកំពុងចូលរួមប្រកួតប្រជែងក្នុងការបង្ហាញនូវកុំព្យូទ័រផ្ទាល់ខ្លួន រួមទាំង Haswell Core Processor ជំនានទី4 របស់ Intel ដែលជាការរចនាថ្មី ក្នុងលំដាប់ EliteOne និង EliteDesk ម៉ូដែល។
នៅផ្នែកខាងស្តាំដៃបង្អស់ គឺជា EliteOne 800 G1 ដែលជា AiO Desktop (All-in-One) អាចប្រើប្រាស់ ជាមួយនឹង RAM រហូតដល់ 16GB រួមទាំងអេក្រង់ 23 អ៊ីង Touch-sensitive IPS។
គួរបញ្ជាក់ផងដែរថា ការរចនាកុំព្យូទ័រ និង AiO នេះនឹងផ្តល់នូវការពេញចិត្តពីអតិថិជនសម្រាប់ការ សន្សំសំចៃកន្លែង ហើយក្រុមហ៊ុន HP ក៏រំពឹងថាអាចទទួលបានចំណូលច្រើនត្រលប់មកវិញផងដែរ៕
ព័ត៌មានជាតិ
មតិយោបល់