ព័ត៌មានជាតិ

ភូមិគ្រឹះ​របស់​កីឡាករ Messi សាងសង់​ជិត​ហើយ​

​ភូមិគ្រឹះ​របស់ កីឡាករ M10 កំពុងតែ​សាងសង់​យ៉ាង​ល្អ ដែល​នឹង​បំពេញ​នៅ​ក្នុង​រដូវ​កាល​ក្តៅ​​នេះ​។​
​កាលពី​ខែ កុម្ភ: ឆ្នាំ ២០១៣ នេះ Messi បាន​សម្រេចចិត្ត ទិញ​ផ្ទះ និង​ដី របស់​អ្នកជិតខាង​នៅ Castelldefels, Barcelona ដើម្បី​ជៀសវាង​ការរំខាន​ដោយ​តន្ត្រី​នៅ​ពាក់​កណ្តាលយប់ ។​បន្ទាប់​ទទួលបាន​សំណង​ពី​អ្នកជិតខាង​ចំនួន ១ លាន​អឺរ៉ូ តារា​រូប​នេះ​ក៏​បាន​ផ្តោត​ទៅលើ​ការសាងសង់​វីឡា​ថ្មី​តែ​ម្តង​។​

​នៅក្នុង​ទី​បរិវេណ​នៃ​មហាវិទ្យាល័យ ជាង 10,000 ការ៉េ ដែល​ធ្វើឲ្យ​តារាបាល់ទាត់​រូប​នេះ​សម្រេចចិត្តសាង​សង់ អគារ​ក្នុង​នោះ​មាន​ទីលាន​បាល់ទាត់​តូច​មួយ អាង​ហែល​ទឹក និង​សួរ​ច្បារ​សម្រាប់​កម្សាន្ត​។​
​រហូតមក​ទល់​នឹង​ពេលនេះ​វីឡា​របស់​កីឡាករ Messi ជិត​បញ្ចប់​ការសាងសង់ ដោយ​ជញ្ជាំង​ផ្ទះ​នេះ​លាប​ពណ៌​ស ។​បើ​យោង​ទៅតាម​ប្រភព​ព័ត៌មាន​បានឲ្យដឹងថា កីឡាករ Messi នឹង​ធ្វើ​ការផ្លាស់​ទី​ទៅកាន់ វីឡា​ថ្មី​នេះ​នៅ​រដូវ​កាល​ក្តៅ​បន្ទាប់​ពី​ត្រលប់​ពី​អេ​ស្ប៉ាញ មកកាន់​អា​ហ្សង់​ទីន​។​

​នៅ​ក្នុង​គ្រោះថ្នាក់​ដាច់​ដោ​ឡែក​មួយ ដែល​កំពុង​ធ្វើឲ្យ កីឡាករ Messi ឈឺ​ក្បាល​នោះ គឺ​ត្រៀមខ្លួន​ឡើង​តុលាការ ដោះស្រាយ​លើ​បញ្ហា​ក្លែងបន្លំ​ការបង់ពន្ធ នៅអេ​ស្ប៉ាញ ដែល​ចោទប្រកាន់​ដោយ​អាជ្ញាធ​រអេ​ស្ប៉ាញ​។​កីឡាករ​សញ្ជាតិ​អា​ហ្សង់​ទីន​រូបនេះ​ត្រូវបាន​គេ​ចោទប្រកាន់​ថា ក្លែងបន្លំ​កា​បង់ពន្ធ​ជាង ៤ លាន​អឺរ៉ូ ក្នុង​ពន្ធ​រយ:ពេល ៣ ឆ្នាំ ដោយ​ចាប់ពី​ឆ្នាំ ២០០៧ ដល់​ឆ្នាំ ២០០៩ ៕​
//i1272.photobucket.com/albums/y389/domneng/af/si0_zpsb470e808.jpg
//i1272.photobucket.com/albums/y389/domneng/af/si1_zpsc8ba5757.jpg
//i1272.photobucket.com/albums/y389/domneng/af/si2_zps96e69ada.jpg

មតិយោបល់