ប្រភពពីទីភ្នាក់ងារសារព័ត៌មានស៊ិនហួរបានឲ្យដឹងថាអតីតប្រធានាធិបតីអ៊ីរ៉ង់លោក Mahmound Ahmadinejad និងលោកប្រធានាធិបតីថ្មីដែលទើបនឹងឈ្នះឆ្នោត Hassan Rouhani បានជួបជុំពិភាក្សាគ្នារួចម្តងហើយដើម្បីផ្លាស់ប្តូរនិងផ្តល់ការប្រឹក្សាគ្នាទៅលើការដឹកនាំប្រទេសក្នុងអាណត្តិបន្ទាប់។
លោកប្រធានាធិបតីថ្មី Rouhani ដែលទទួលបានសម្លេងឆ្នោតដល់ទៅ 51 ភាគរយបានមានប្រសាសថាលោកនឹងបង្កើនកិច្ចការងារសុខមាលភាពនិងដំណើរការជាសកលជាច្រើនទៀតដើម្បីទទួលបានចំណងមិត្តភាពល្អៗមកវិញជាមួយនឹងសកលលោក។ហើយលោកបានសង្កត់ធ្ងន់ថាលោកនឹងព្យាយាមកាត់បន្ថយទណ្ឌកម្មពីអន្តរជាតិនានាលើសកម្មភាពកម្មវិធីអាវុធនុយក្លេអ៊ែររបស់ខ្លួន។
គួរបញ្ជាក់ថាលោក Hassan Rouhani នឹងត្រូវមកាកាន់តំណែងជាផ្លូវការនៅថ្ងៃទី 3 ខែសីហានេះហើយក្រោយការបោះឆ្នោតរួចរយៈពេលមួយខែ៕
https://i1272.photobucket.com/albums/y389/domneng/af/0615_world_iran_hassan_rohani_full_6001_zps9d173ca1.jpg
https://i1272.photobucket.com/albums/y389/domneng/af/r-AHMADINEJAD-MEETS-HASSAN-ROUHANI-large570_zps3bb3504d.jpg
https://i1272.photobucket.com/albums/y389/domneng/af/rou-e1369845906975_zpsb14b60ea.jpg
https://i1272.photobucket.com/albums/y389/domneng/af/shamseddin20130618105313100_zps2aa7d6a3.jpg
មតិយោបល់