នេះគឺជាបាតុកម្មជាសាធារណៈលើកដំបូងនៅក្នុងពិភពអារ៉ាប់ដែលមានក្រុមស្ត្រីចូលរួមនោះ។ការតវ៉ានេះ បានធ្វើឡើងនៅខាងក្រៅតុលាកា នៅរាជធានី Tunis ដែលបណ្តាលមករឿងរ៉ាវធ្វើឲ្យទាស់ទែងបង្កើតបានជាភាពវឹកវរនោះ។
ក្រុមស្ត្រីដែលចេញមុខធ្វើការតវ៉ានោះ រួមមានស្ត្រីបារាំង ២ នាក់ និង អាល្លឺម៉ង់ម្នាក់ ដោយស្លៀកយ៉ាងខ្លី និងមិនមិនពាក់អាវល្វែងពោលគឺរាងដណ្តប់មេឃ ដោយកាន់ពាក់ស្លោក និងស្រែកជាមួយនឹងពាក្យស្លោកថា “ដោះលែងស្ត្រីឈ្មោះ Amina”។ Amina គឺជាស្ត្រីក្មេង ដែលត្រូវបានចាប់ខ្លួន ក្នុងការតវ៉ានៅ Tunisia ដើម្បីទាមទារគោលនយោបាយនៃការភិរក្សរបស់ពួកអ៊ីស្លាម។
ស្ត្រី ៣ នាក់ដែលស្រែកតវ៉ានោះ ត្រូវបានគេចាប់ខ្លួនយ៉ាងចាប់រហ័ស ដោយបញ្ចូនចូលតុលាការភ្លាម។
ពួកគាត់ទាំង ៣ នាក់នេះ ជាស្ត្រីដំបូងដែលធ្វើការតវ៉ានៅក្នុងពិភពអារ៉ាប់ ដោយមិនពាក់អាវទ្រនាប់ដើម្បីការតវ៉ានេះ។នេះបើតាមសម្តីរបស់ក្រុមដឹកនាំប្រឆាំងរបស់នាង ឈ្មោះ Inna Shevchenko បាននិយាយប្រាប់អ្នកសារព័ត៌មាននោះ។
ខាងកុងស៊ុលបារាំងនៅ Tunisia លោក Martine Gambard-Trebucien បានបញ្ជាក់ថា ការតវ៉ានេះ លោកមិនបានសរសើរចំពោះសកម្មភាពដ៏សម្បើមរបស់ពួកគេនោះទេ។ពួកគេទាំង ៣ នាក់ត្រូវបានបញ្ចូនទៅកាន់តុលាការ និង ដាក់គុក រយៈពេល ៦ ខែ ចំពោះការតវ៉ា ដោយកាយអាក្រាតនេះ។នៅពេលថ្មីៗនេះដែរ ប្រធានាធិបតីរបស់រុស្ស៊ីលោក Vladimir Putin កាលពីខែ មេសា កន្លងទៅបានក្លាយជាគោលដៅរបស់ស្ត្រីបារាំងក្នុងការធ្វើការតវ៉ា។
តែទោះជាយ៉ាងណាប្រធានាធិបតីរូពនេះ បានបញ្ចេញគួរឲ្យអស់សំណើច អំពីស្ត្រីអាក្រាតទាំងនោះ “យើងដឹងថារឿងនេះគួរនឹងកើតឡើង ប៉ុន្តែអ្នកគួរតែអរគុណចំពោះស្ត្រីអ៊យក្រែនរូបនោះ ដែលបានព្យាយាមលើកកម្ពស់សមភាពរបស់ពួកគេ”។
រឿងមួយដែលត្រូវគិតនោះ នៅ Tunisia គឺកន្លែងដែលអភិរក្សចំពោះការស្លៀកពាក់ ពោលគឺទូទាំងប្រទេស ដោយស្ត្រី ស្លៀកមិនសុភាពត្រូវបានហាមឃាត់៕
https://i1272.photobucket.com/albums/y389/domneng/af/femen-1_zps366cb6f3.jpg
https://i1272.photobucket.com/albums/y389/domneng/af/femen-3_zps2cfc3b5c.jpg
https://i1272.photobucket.com/albums/y389/domneng/af/femen-5_zpsf900acc9.jpg
មតិយោបល់