ព័ត៌មានជាតិ

Cavani ត្រូវការ​តម្លៃ​ខ្លួន​លេង 300,000 ផោន​ក្នុង​មួយ​សប្តាហ៍ បើ​តោ​ខៀវ​ចង់បាន​ (Video Inside)

​ដូច​អ្វី​ដែល​ខាង គេហទំព័រ The Mirror បាន​ចុះផ្សាយ​ចឹង កីឡាករ Cavani ដែល​ពិភព​កំពុង​ចាប់អារម្មណ៍ នឹង​ធ្វើ​ដំណើរ​ទៅកាន់​តោ​ខៀវ ដោយ​ទំហំ​ទឹកប្រាក់​ដែល​កីឡាករ​រូបនេះ​ទន្ទឹង​រងចាំ​យូរណាស់​មកហើយ នោះ​គឺ 300,000 ផោន ក្នុង​មួយ​សប្តាហ៍​។​
​ប្រភពព័ត៌​នេះដែរ​ត្រូវ​បានបែកធ្លាយ​កាល​ពី​ម្សិលមិញ​នេះ នៅពេល​ដែល​ល្បី​ថា​តោ​ខៀវ​បាន​យល់ព្រម​ថា​នឹង​ទិញ​កីឡាករ ខ្សែ​ប្រយុទ្ធ Edison Cavani មកវិញ ដោយ​ឲ្យ​ទំហំ​ប្រាក់ ៥០ លាន​ផោន ដែល​ទំហំ​ទឹកប្រាក់​ដែល​តោ​ខៀវ​គូរ​តែ​ត្រូវ​ចំណាយ​សម្រាប់​អ្នកលេង អ៊ុ​រ៉ា​ហ្គា​យ ចំនួន 150,000 ក្នុង​មួយ​សប្តាហ៍​តែប៉ុណ្ណោះ​។​
https://i1272.photobucket.com/albums/y389/domneng/ssc-napoli-v-fc-internazionale-milano-serie-a-1871895-1372205760129_zps221c1f9a.jpg
​បង្ហើប​ប្រាប់​សារព័ត៌មាន The Mirror ភ្នាក់ងារ​ខ្សែប្រយុទ្ធ Napoli វ័យ ២៦ ឆ្នាំ បាន​ប្រាប់​ដល់​តោ​ខៀវ​តោ​ថា ប្រាក់ខែ Cavani តម្លៃ 300,000 ផោន​ក្នុង​មួយ​សប្តាហ៍​(​តម្លៃ​ដែល​ខ្ពស់​ជាង​ក្របខណ្ឌ Premier League)​។​វា​អាច​ត្រូវ​បាន​និយាយថា នេះ​គឺជា​តម្រូវការ​របស់ BLD NHM និង Chelsea ។​តាំងពី​នោះ​មក កីឡាករ Cavani មិន​ដែល​បង្ហាញ​ខ្លួន​យល់ព្រម​នៅក្នុង​ក្របខណ្ឌ Premier League ហើយ​វា​ពិបាក​និយាយ​ដែរ​ថា​ខ្លួន​ទទួលបាន​ប្រាក់ខែ ដូចគ្នា​នោះ​។​

​លើសពី​នេះ​បើសិនជា​ក្រុម​តោ​ខៀវ​យល់ព្រម ចុះ​កុងត្រា ៥ ឆ្នាំ​ជាមួយនឹង Cavani ចំនួន​សរុប​ដែល​តោ​ខៀវ​ត្រូវ​ចំណាយ​ឲ្យ Napoli ជាង ១៣០ លាន​ផោន ។​ជាក់ស្តែង​រឿងនេះ​បើសិន​ជា​កើត​មែន​នោះ តោ​ខៀវ​នឹង​អាច​ប៉ះពាល​ដល់​រចនាសម្ព័ន្ធ​ផ្ទៃក្នុង​របស់​ខ្លួន​។​
​តែ​ទោះជា​យ៉ាងណា​ប្រភព​ព័ត៌មាន​ខាងលើ​ហាក់ដូចជា​មិន​ទាន់​ជាក់លាក់​នៅឡើយ ថា​តោ​ខៀវ ព្រម​ទិញ កីឡាករ​រូបនេះ​ក្នុងតម្លៃ​ខាងលើ​ឬក៏​យ៉ាងណា នៅពេល​ដែល​ព័ត៌មាន​ច​ចាម​អារាម​កំពុង​រាលដាល​យ៉ាងនេះ​៕​
ស្ទីល​លេង​ខ្លាំង​​ប៉ុណ្ណាបាន​ជា​ទារប្រាក់ខែ ខ្ពស់យ៉ាងនេះ? តោះ ! មើល​វីដេអូឃ្លិបទាំងអស់គ្នា​តិច​មើល៍ ….!

មតិយោបល់