ព័ត៌មានជាតិ

សាកសពបុរសម្នាក់ ត្រូវបានគេប្រទះឃើញអណ្តែតក្នុងទឹកទន្លេ

កណ្តាលៈ ហេតុការណ៍ភ្ញាក់ផ្អើលមួយបានកើតឡើង បន្ទាប់ពីសាកសពបុរសម្នាក់ ត្រូវបានគេប្រទះឃើញអណ្តែតក្នុងទឹកទន្លេកាលពីវេលាម៉ោង១១និង ៣០នាទី ថ្ងៃទី ៦ ខែធ្នូ ឆ្នាំ២០១៦ ស្ថិតនៅចំណុចភូមិស្វាយពុំត្រង់ ឃុំកោះអន្លង់ចិន ស្រុកស្អាង ខេត្តកណ្តាល។

សាកសពជនរងគ្រោះមានឈ្មោះ ឡុង វាសនា ហៅប៉េ ភេទប្រុស អាយុ៣០ឆ្នាំ មុខរបររម៉កកង់បី មានស្រុកកំណើត ភូមិបឹងដែង ឃុំតាសួស ស្រុកស្វាយជ្រុំ ខេត្តស្វាយរៀង បច្ចុប្បន្នស្នាក់នៅផ្ទះជួលលូប្រាំ ម្តុំបឹងក្រពើ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

មុនពេលកើតហេតុ មានប្រជាពលរដ្ឋបានប្រទះឃើញសាកសព របស់បុរសម្នាក់ស្លៀកខោខូវប៊ូយ ពណ៌ខៀវជើងវែង ពាក់អាវយឺតដែខ្លី ពណ៌ប្រផេះ មានកំពស់ប្រហែល ១,៦០ម៉ែត្រ អណ្តែតទឹកផ្តាប់មុខនៅក្នុងទន្លេបាសាក់ ទើបបង្កឲ្យមានការភ្ញាក់ផ្អើល រាយការណ៍ជូនសមត្ថកិច្ចតែម្តង។

បន្ទាប់ពីទទួលបានសេចក្តីរាយការណ៍នេះរួចមកកម្លាំងសមត្ថកិច្ចប៉ុស្តិ៍កោះអន្លង់ចិន សហការជាមួយនិងសមត្ថកិច្ចស្រុក បានចុះមកធ្វើការស្រង់សាកសពឡើងមកគោក ឃ្លាតចម្ងាយ៥ម៉ែត្រពីច្រាំងទន្លេ និងបានឃើញទូរសព្ទដៃមួយគ្រឿង
ម៉ាក IPhone4 ពណ៌ស នៅក្នុងហោប៉ៅខាងមុខរបស់ជនរងគ្រោះ រួចយើងបានយកស៊ីមទំនាក់ទំនងរកក្រុមគ្រួសារសព ទើបជួបនឹងឈ្មោះ គង់ សាម៉ន ត្រូវជាប្រពន្ធសាកសព ដោយស្ត្រីជាប្រពន្ធបានអះអាងថា ជនរងគ្រោះជាប្តី បានបាត់ខ្លួនកាលពីល្ងាចថ្ងែសៅរ៍ទី៣ ខែធ្នូ ឆ្នាំ២០១៦មកម្ល៉េះ។ ហើយក្រោយពីសមត្ថកិច្ចធ្វើកោសល្យវិច្ឆ័យទៅលើសាកសពជនរងគ្រោះរួចមក បានឲ្យដឹងថា សាកសពជនរងគ្រោះពិតជាស្លាប់ដោយសារតែលង់ពិតប្រាកដមែន មិនមែនជាករណីឃាតកម្មអ្វីនោះទេ។

បច្ចុប្បន្នសាកសពជនរងគ្រោះត្រូវបានសមត្ថកិច្ចធ្វើកំណត់ហេតុប្រគល់ឲ្យក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី៕

សាកសពអណ្តែតទឹកសាកសពអណ្តែតទឹកសាកសពអណ្តែតទឹក

មតិយោបល់