Yaritza Oliva វ័យ ២០ឆ្នាំជាជនជាតិឆីលី ដោយប៉ុន្មានសប្ដាហ៍នេះ នាងរស់នៅក្នុងសុបិនអាក្រក់ ព្រោះថាភ្នែករបស់នាង នៅពេលយំហូរចេញឈាម ដែលគ្មាននរណាម្នាក់អាចពន្យល់ពីហេតុការណ៍អាក្រង់នេះបានឡើយ។
នាង Yaritza បានចាប់អារម្មណ៍ទៅលើរឿងអាក្រក់នេះថា ទឹកភ្នែករបស់នាងចាប់ផ្ដើមហូរចេញមកជាឈាម ប្រហែលជា ២សប្ដាហ៍មុន នាងចង់ទៅពិនិត្យដែរ ប៉ុន្តែស្ថានភាពគ្រួសាររបស់នាងក្រីក្រពេក គ្មានប្រាក់សម្រាប់ទៅពិនិត្យ ហើយនាងក៏មិនដឹងថាត្រូវរកជំនួយខាងណាឲ្យជួយដែរ។
នាងបានទៅកាន់មន្ទីរពេទ្យនៅក្នុងតំបន់ដែរ ប៉ុន្តែមិនបានសម្រេចទេ ព្រោះត្រូវរង់ចាំ និងមានការណាត់ជូបទើបអាចចូលទៅបាន។ នាងបានទៅជួបគ្រូពេទ្យជំនាញម្នាក់នៅពេលដែលនាងត្រូវបានគេផ្ទេរពីមន្ទីរពេទ្យក្នុងតំបន់ ប៉ុន្តែជាលទ្ធផលនៅតែគ្មានដំណោះស្រាយដដែល។
នាងត្រូវបានជួបសម្ភាសន៍ជាមួយនឹងគេហទំព័រ 24Horas ហើយខាងគេហទំព័រនេះ ក៏យករូបភាព និងវីដេអូរបស់នាងបង្ហោះនៅលើគេហទំព័រ។ ជាធម្មតាក្នុងមួយថ្ងៃនាងហូរទឹកភ្នែកជាឈាម ២ទៅ៣ដង ហើយនៅពេលនេះ នាងមិនអាចដើរចេញពីផ្ទះបានទេ ព្រោះថាមានមនុស្សមួយចំនួនខ្លាចនាងនៅពេលឃើញទឹកភ្នែកឈាម។
នេះវាជារឿងគួរឲ្យចម្លែក ហើយក៏គួរឲ្យអាណិតនាងដែរ សង្ឃឹមថាសុបិនអាក្រក់នេះ នឹងចាកឆ្ងាយពីនាងឆាប់ៗនេះ៕
មតិយោបល់