ព័ត៌មានជាតិ

ចូល​ទៅ​បត់ជើង​បែរ​ជា​ជាប់​គូថ​នៅក្នុង​ចាន​បង្គន់​

​យោងតាម​ប្រភព​ព័ត៌មាន​បរទេស​នានា​បានឲ្យដឹងថា កាលពី​ថ្ងៃ​ទី ២៨ ខែវិច្ឆិកា ក្រុម​សង្គ្រោះ​បន្ទាន់ ស្ថិត​នៅក្នុង​រដ្ឋ Georgia សហរដ្ឋអាមេរិក​បាន​ហៅ​មក​ជួយ​ស្ត្រី​ម្នាក់ ( មិន​បញ្ចេញ​ឈ្មោះ ) ដែល​ជាប់​នៅក្នុង​បង្គន់​។ កម្មករ​ដែល​ធ្វើការ​នៅ​ទីនោះ​បាន​ព្យាយាម​ជួយ​នាង​ដែល​តែ​ជួយ​យ​មិនបាន​សោះ ចុង​ក្រោយ​ពួកគេ​បាន​បញ្ចូន​នាង​ទៅកាន់​មន្ទីពេទ្យ​នៅក្បែរនោះ​។ មាន​បង្គន់​អនាម័យ​បី​ផ្សេងទៀត​នៅក្នុង​បន្ទប់​អនាម័យ​ដែល​ពោរពេញ​ទៅដោយ​កាវ​បិទ​ដ៏​ទំនើប​។ បន្ទាប់​ពី​ពិនិត្យមើល​កន្លែង​កើតហេតុ​គ្រប់​កន្លែង​ទាំងអស់​ក្នុង​ហាង​មួយ​នេះ​មាន​ដប Loctite GO2 ដែល​ជា​ប្រភេទ​កាវ​ដែល​គេ​ប្រើ​ស្រាប់​បិទ​ក្នុង​ការសាងសង​។ ប៉ូលិស​បាន​និយាយថា​ពួកគេ​មិន​អាច​ពន្យល់​ចំពោះ​ករណី​ដែល​ស្ត្រី​ជាប់គាំង​នៅ​ក្នុង​បង្គន់​នេះឡើយ ហើយ​ក៏​គ្មាន​ជនសង្ស័យ​ណា​ម្នាក់​នៅ​ក្នុង​បង្គន់​មុនពេល​ដែល​នាង​មក​ដល់​ដែរ​។ ដោយសារ​ពុំ​មាន​ភស្តុ​ក​តាង​គ្រប់គ្រាន់​ដែល​ពាក់ព័ន្ធ​នឹង​ករណី​កម្រ​មួយ​នេះ​ប៉ូលិស​ក៏​មិន​អាច​ធ្វើ​អ្វី​បាន​ដែរ​៕
Tolet

មតិយោបល់